ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បន្តចុះដោះស្រាយវិវាទពលរដ្ឋចាក់ដីលុបព្រែកសាធារណៈ
(ស្វាយរៀង): ក្រោយមានករណីផ្ទុះជម្លោះរវាងម្ចាស់ដី និងអាជ្ញាធរ រឿងចាក់ដីលុបព្រែកសាធារណៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ ជុំវិញរឿងចាក់ដីរំលោភចំណីព្រែកមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

នៅក្នុងករណីនេះ លោក ហែម ពិសិដ្ឋ បានណែនាំឲ្យប្រធានមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលស្រុកមន្ត្រីសុរិយោដីខេត្តស្រុក ចុះពិនិត្យវាស់វែងកំណត់ព្រំដី ចំណីព្រែកចំណីអូរ ចាប់ពីចំណុចកើតហេតុនេះរហូតដល់ព្រំដែន ដើម្បីទប់ស្កាត់ទំនាស់និងជនខិលខូចលួចចាក់ដីរំលោភយកដីព្រែកចំណីព្រែកសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ។
លោក ហែម ស៊ីណា អភិបាលស្រុករំដួល បានបញ្ជាក់ពីរឿងរ៉ាវឱ្យដឹងថា កាលពីថ្ងៃទី១៦-១៨ខែ កុម្ភៈ២០២៣ មានឈ្មោះ មាស សង្ហា អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងដំរីឃុំកំពង់អំពឹល បានដឹកដីលុបព្រែក និងដីចំណីព្រែកលាក់ដំរី យកធ្វើជាកម្មសិទ្ធិ អាជ្ញាធរឃុំ ចុះទៅឃាត់មិនព្រមបញ្ឈប់ ទើបក្រុមការងាររដ្ឋបាលស្រុករំដួលចុះទៅឃាត់ហើយរាយការណ៍ជូនលោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីមន្ទីរធនធានទឹកចុះពិនិត្យជាក់ស្តែងឃើញថា ពិតជាចាក់ដីចូលព្រែក និងចំណីព្រែកពិតប្រាកដមែន គឺទទឹង ១០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រអាជ្ញាធរបានឲ្យកាយដី ចេញដូចសភាពដើមវិញ។

ឈ្មោះ មាស សង្ហា អ្នកចាក់ដី ក៏បានយល់ព្រមតាមដំណោះស្រាយគឺ បើអាជ្ញាធរវាស់វែងទៅ ប៉ះពាល់កំណត់ចំណីព្រែក និងអូរត្រឹមណា ហើយវាស់វែងឲ្យខ្លួនត្រឹមណា គឺទទួលយកប៉ុណ្ណឹង។

លោកប្រធានមន្ទីរធនធានទឹក ពិនិត្យហើយបានចេញលិខិតមកលោកអភិបាលស្រុក សុំអន្តរាគមន៍ និងមានវិធានការកាយដីប្រមាណ១,៧៩៥ម៉ែត្រការ៉េ ។ ដោយឡែកកាលពីពេលថ្មីៗនេះ ការរាយការណ៍លោកមេឃុំ ថា ឈ្មោះ មាស សង្ហា នេះចងចាក់ដីនៅផ្នែកខាងត្បូងជាប់ដីចាក់ថ្មី លោកអភិបាលស្រុកឲ្យដាក់ពាក្យស្នើសុំ មករដ្ឋបាលស្រុកដោយភ្ជាប់នូវលិខិតពាក់ពន្ធ័មកជាមួយផងទើបអនុញ្ញាតឲ្យចាក់ដី។
លោក ហែម ស៊ីណា បានឲ្យដឹងថា ក្នុងនោះក៏មានលោកវរៈសេនីយ៍ឯក ទឹត ស៊ីថា មេបញ្ជាការវរៈការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និយាយចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក មកលើអាជ្ញាធរស្រុកថា ជាអ្នកមិនអនុញ្ញាតហើយដៀលអាជ្ញាធរថា ជាមន្ត្រីផ្លែល្ពៅ គ្មានភាពទទួលខុសត្រូវដោយស៊ីញ៉េនិងដៃ លុបនិងជើង ជាអ្នកបំផ្លាញគណបក្សប្រជាជន នេះជាប្រមាថយ៉ាងធ្ងន់ធ្ងរ។ រដ្ឋបាលស្រុករំដួល ក៏បានចេញលិខិតប្រតិកម្ម សូមឲ្យលោក ទិត្យ ស៊ីថា ចេញលិខិតសុំទោសជាសាធារណៈ បើពុំដូច្នោះទេ លោក ហែម ស៊ីណា និងចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទិនករណីនេះដែរលោក ទិត្យ ស៊ីថា បានឲ្យដឹងថា លោកពិតជាបាននិយាយថា មន្ត្រីគ្រាប់ល្ពៅ ពិតប្រាកដមែន ដោយអាជ្ញាធរគ្មានភាពទទួលខុសត្រូវ ចេញលិខិតបញ្ជាក់ទទួលស្គាល់ដីឲ្យប្រជាពលរដ្ឋ ឈ្មោះ សង្ហា ហើយបែរជាបដិសេធមិនទទួលស្គាល់ និងហាមឃាត់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចាក់ដីលើកភូមិ។ លោក អះអាងថា លោកមិនសុំទោសឡើយ ព្រោះលោកគិតថា មិនមានកំហុស៕
ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ