Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក និងអង់គ្លេស ដែលបានសហការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ មកកម្ពុជាវិញ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលអង់គ្លេស ដែលបានសហការដល់ល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ មកកាន់ប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគ​ល់ជូនព្រះរាជា ណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែក ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលវិសេសវិសាលទាំងនេះ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងនោះ រួមមាន៖ ក្រសួងការបរទេស, ក្រសួងសន្តិសុខមាតុភូមិ, ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានផ្ដល់សហការដល់ល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលកាលពីពេលថ្មីៗនេះ បានសហការដ៏ល្អប្រសើរក្នុងការជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ។

សូមជម្រាបថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម