ព័ត៌មានជាតិ
វីងផ្តល់រង្វាន់ម៉ូតូ១គ្រឿង និងប្រាក់៩លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េនិងថៃ
«តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះវីងបានជួយសម្រេចក្តីប្រាថ្នាខ្ញុំហើយ»។
នេះជាការលើកឡើងរបស់លោកស្រី សុខ យ៉ាត វ័យ៦៨ឆ្នាំ ដែលបានទទួលរង្វាន់ម៉ូតូ ហុងដាឌ្រីមឆ្នាំ ២០២០ ពីវីងកាលពីពេលថ្មីៗនេះ។ កូនប្រុសរបស់លោកស្រីឈ្មោះ ម៉ឺន នៅ បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល៣ឆ្នាំ ហើយបានផ្ញើប្រាក់មកលោកស្រី នៅឯស្រុកខ្សាច់កណ្តាលជារៀងរាល់ខែ តាមរយៈដៃគូសហការវីងនៅឯក្រៅប្រទេស។ «ខ្ញុំត្រេកអរស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ»។ លោកស្រីបន្តថា «ខ្ញុំអាចទទួលលុយពីកូននៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពីវីងទៀតផង»។
ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុកពញាឮ ដែលជាអ្នកឈ្នះទឹកប្រាក់១លានរៀលក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១០រូបបានឲ្យដឹងថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោក តាមរយៈវីង។
«ទោះបីកូនខ្ញុំនៅសែនឆ្ងាយយ៉ាងណាក្តី ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅកៀកខ្លួនខ្ញុំជានិច្ច»។ លោកបន្តថា គាត់អាចបើកប្រាក់ជាមួយភ្នាក់ងារវីងនៅក្បែរផ្ទះរបស់គាត់បាន យ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព ព្រមទាំងមានតម្លៃសេវាថោក។ «និយាយទៅកូនស្រីខ្ញុំផ្ញើប្រាក់ពេលព្រឹកខ្ញុំបើកបានពេលព្រឹកភ្លាមៗក្តៅៗ»។ លោកនិយាយទាំងទឹកមុខញញឹម។
ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេសអាចផ្ញើប្រាក់មកមនុស្សជាទីស្រលាញ់របស់អ្នកនៅកម្ពុជាបានយ៉ាងងាយស្រួលតាមរយៈដៃគូសហការវីង ជាង១៩៥ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង៨០០០កន្លែងនៅទូទាំងប្រទេស៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង