Connect with us

ព័ត៌មានជាតិ

កម្ពុជា មានឥណទានបំណុលហានិភ័យតែ ២,​៥ភាគរយ ​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ

បានផុស

នៅ

លោក កាំង តុងងី អ្នកនាំពាក្យសមាគមធនាគារមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា​ ឥណទានមានហានិភ័យ​នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានចំនួនតែ ៣,៣ភាគរយ ក្នុងនោះ វិស័យមីក្រូហិរញ្ញវត្ថុ មានតែ ២,៥ភាគរយប៉ុណ្ណោះ។ លោកថ្លែងបែបនេះ នៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី ព្រឹកថ្ងៃទី ១៧ មីនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានគូសបញ្ជាក់ថា នៅលើពិភពលោក កាលណាបំណុលមានហានិយភ័យក្រោម៥ភាគរយ មានន័យថា វិស័យនេះ គឺមានសុខុមាលភាពល្អ។ ទាល់តែលើស ៥ភាគរយ ទើបគេចាត់ទុកថា មានហានិភ័យ។ នេះជាការ​បន្ថែមរបស់លោក កាំង តុងងី។

ភ្ជាប់ជាមួយគ្នានេះ លោក កាំង តុងងី បានលើកឡើងទៀតថា នៅកម្ពុជា បើទោះជាបានឆ្លងកាត់វិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏ឥណទានមានហានិភ័យ នៅក្នុងកម្រិត ២,៥ភាគរយនៅឡើយ ដែលនេះ គឺជាអត្រានៅក្នុងចំណោម​ប្រទេសដែលមានបំណុលហានិភ័យទាបជាងគេនៅក្នុងពិភពលោក សម្រាប់វិស័យហិរញ្ញវត្ថុ។

លោកបន្តថា« ប្រើសិនបើយើងមើលទៅប្រទេសឥណ្ឌា និងបង់ក្លាដេស ជាដើម បំណុលនេះ បានកើនឡើងដល់ទៅ ២០-៣០ ភាគរយ ហើយក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរទេសខ្លះ បានបិទទ្វារនៅពេលដែលមានវិបត្តិកូវីដ»។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ មើលឃើញថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍជាង​ប្រទេសដទៃទៀតច្រើនណាស់។ ដោយកន្លងមក កម្ពុជា បានរក្សាគុណភាពនៃបំណុលបានល្អ។ ជាក់ស្តែង លោក បានរំលឹកថា​ នៅពេលដែលកម្ពុជាផ្ទុះកូវីដកាលពីឆ្នាំ ២០២០ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំនូវយន្តការ​ជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពោលគឺយន្តការនៃការរៀបចំឥណទានឡើងវិញ។

លោក កាំង តុងងី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២ឆ្នាំ(២០២០-២០២១) សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាំង ១២៥ស្ថាប័ន និងធនាគារចំនួន៥ បានរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនប្រមាណ ៣៧ម៉ឺនគណនី ក្នុងទំហំឥណទានជាង ១ពាន់ ៧០០លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

ប៉ែន ចំរុង
ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រើហ្វេសប៊ុកឱ្យមានប្រយោជន៍! ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរទៅកាន់ឥណ្ឌូណេស៊ីខាងមុខ សម្ដេច ហ៊ុន សែន នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់សំណង់សង់រំលោភដីព្រែកនៅស្រុកស្រីសន្ធរ បានរុះរើចេញដោយខ្លួនឯង ក្រោយអាជ្ញាធរជូនដំណឹង

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម