ព័ត៌មានជាតិ
កុំភ្លេចចូលភ្លក្សក្រឡានសំរោងក្នុង បើបានឆ្លងកាត់ខេត្តបាត់ដំបង
ក្រឡាន គឺជាឈ្មោះអាហារម្យ៉ាង ភាគច្រើនគេបានស្គាល់នៅពេលមកដល់ទឹកដីខេត្តបាត់ដំបង ពិសេសក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលតំបន់នោះ ចាស់ៗ ធ្វើលក់តាំងពីសម័យដើមរៀងមក រហូតមកទល់សព្វថ្ងៃនេះ។
ស្ត្រីម្នាក់ឈ្មោះ រុំ ផារី អាយុ ៥៤ ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលជាអ្នកប្រកបមុខរបរដុតក្រឡាននេះដែរ បានរៀបរាប់ថា គាត់បានប្រកបមុខរបរនេះជាង ២០ ឆ្នាំមកហើយ ចំណេះនេះគឺខ្មោចម្ដាយគាត់បានបន្សល់ទុកឲ្យ។ កាលពីគាត់នៅក្មេង ម្ដាយគាត់ជាអ្នកដុតក្រឡាននៅក្នុងតំបន់នេះ ហើយគាត់ជាអ្នកទូលទៅលក់នៅសាលាតាអន។
លុះចូលមកដល់សម័យបច្ចុប្បន្ន គាត់ក៏បានបន្តវេននូវមុខរបរនេះតទៅទៀត ដែលសព្វថ្ងៃគឺលក់ដាច់ខ្លាំងនៅថ្ងៃបុណ្យផ្សេងៗ។ ហើយម្យ៉ាងសព្វថ្ងៃក៏មានភ្ញៀវទេសចរបរទេសទៅកម្សាន្ត និងភ្លក្សក្រឡានសំរោងដែរ ដោយសារតែវាគឺជាអាហារម្យ៉ាងដែលគេច្រកអង្ករដំណើបលាយផ្សំគ្រឿង ជាមួយខ្ទិះដូង ច្រកក្នុងបំពង់ឫស្សី ហើយដុតវាទាល់តែឆ្អិន ទើបច្រៀកសំបកឫស្សីចេញឲ្យស្ដើង ងាយស្រួលដល់អ្នកបរិភោគ។
ស្ត្រីរូបនេះបានបន្តថា ការប្រើប្រាស់ដើមឫស្សី គឺមានលក្ខណៈខុសគ្នាដើម្បីចម្អិនវា ប៉ុន្តែបើគាត់យកដើមឫស្សីព្រៃមកដុតក្រឡាន វាមានឱជារសឆ្ងាញ់ជាងដើមឫស្សីស្រុក បើទោះបីជាដើមឫស្សីស្រុកមានប្រភេទក្រដាសច្រើនជាងក៏ដោយ។ ស្ត្រីរូបនេះបន្ថែមថា ប៉ុន្តែមួយរយៈនេះ ការលក់ក្រឡានហាក់មានសភាពចុះខ្សោយ មិនសូវដាច់ដូចពីមុន ដោយសារបច្ចុប្បន្នអ្នកលក់ច្រើនពេក៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់