ព័ត៌មានជាតិ
រដ្ឋមន្ត្រីចាត់ទុកសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់កជាគំរូចូលរួមកាត់បន្ថយលំហូរពលរដ្ឋចេញទៅព្យាបាលនៅបរទេស
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចាត់ទុកសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាលនិង ក កម្ពុជាជាគំរូមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយនូវលំហូរប្រជាពលរដ្ឋចេញទៅព្យាបាលជំងឺនៅបរទេស។

ថ្លែងក្នុងពិធីបើកសន្និបាតវជ្ជសាស្ត្រ សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជា អាណត្តិទី១០នៅសណ្ឋា គារ ភ្នំពេញនៅថ្ងៃទី១៨មីនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអនុវត្តរបស់សមាគមកន្លងមកនេះគឺបង្ហាញពីការអភិវឌ្ឍរីកចម្រើនពិតប្រាកដ ជាគំរូមួយ ដល់សមាគមវេជ្ជសាស្ត្រផ្សេងៗទៀតក្នុងការអនុវត្តតាម និងការជួយព្យាបាលឲ្យប្រជាជនរបស់យើង ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយនូវលំហូរចេញទៅព្យាបាលនៅបរទេស។


លោករដ្ឋមន្ត្រីបានបន្តថាក្នុងន័យនេះនឹងជួយបង្កើននូវជំនឿទុកចិត្តដល់ប្រជាជនយើងស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ ដល់បញ្ហាសុខភាពប្រជាជនជាចម្បង។
លោករដ្ឋមន្ត្រីបានបន្តថាសន្និបាតវេជ្ជសាស្ត្រ អាណត្តិទី១០ នៃសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាលនិងក សហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុននេះពិតជាមានសារៈសំខាន់ណាស់ដើម្បីជួបជុំ សាមគ្គីភាពដ៏រឹងមាំរវាងសមាជិក សមាជិកា សមាគម ទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេស និងបានបង្ហាញពីការចែករំលែកនូវបទពិសោធន៍ល្អៗឲ្យគ្នា ទៅវិញទៅមក និងចេះជួយលើកទឹកចិត្តដល់សមាជិក សមាជិការបស់សមាគមផងដែរព្រោះថាមន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន ជាមន្ទីរពេទ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើសហប្រតិបត្តិការជាទៀងទាត់ជួយ បណ្តុះបណ្តាល ទាំងទ្រឹស្តី និងការវះកាត់ជាក់ស្តែងជូនដល់មន្ទីរពេទ្យកម្ពុជា យើងផងដែរ។
លោកសាស្ត្រាចារ្យជំនួយ ប៉ូ រដ្ឋា ប្រធានសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ៖ បំពង់ក សល្យសាស្ត្រ ក្បាល និង ក កម្ពុជាបានមានប្រសាសន៍ថាការរៀបចំ ទិវាវេជ្ជសាស្រ្ត ORL សហការជាមួយ ក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុនជាច្រើនដងរួចមកហើយដើម្បីធ្វើបទបង្ហាញទ្រឹស្ដីនិងធ្វើការវះកាត់ផ្នែក ENDOSCOPEជូនគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួងទៀតផង និងការសហប្រតិបត្តិការ ក្រុមគ្រូពេទ្យ ប្រទេសកូរ៉េ ធ្វើការវះកាត់ជំងឺ គ ថ្លង់ ជូនប្រជាពលរដ្ឋនៅ មន្ទីរពេទ្យ ព្រះអង្គឌួង បានជាច្រើនដង ផងដែរដែលនេះបង្ហាញពីការរីកចំរើនរបស់វិស័យ ត្រចៀក ច្រមុះ បំពង់ក និងក៏បង្ហាញពី សហប្រតិបត្តិការ និង ចែករំលែកបទពិសោ ធន៍រវាងគ្រូពេទ្យថ្នាក់តំបន់ និងថែមទាំងថ្នាក់អន្តរជាតិទៀតផង។

លោក សាស្ត្រាចារ្យជំនួយបានបន្តថាក្រៅពីនេះ សមាគមបានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេស ត្រចៀក ច្រមុះ បំពង់ក និង ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងដើម្បីរៀបចំជាទិវាវេជ្ជសាស្ត្រដើម្បីបណ្តុះបណ្តាលក្រុម គ្រូពេទ្យORL កម្ពុជា តាម VIDEO Conference បានចំនួន៤ដងរួចមកហើយដែរ ម្យ៉ាងទៀតក្រៅពីនេះយើងក៏មាន ការសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យ បរទេសមួយចំនួនផ្សេងទៀតផងដែរ ដូចជាប្រទេសបារាំង ម៉ាឡេស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី នេប៉ាល់ សាំងហ្គាពួរ ដើម្បីជួយវកាត់ជូន ប្រជាជនកម្ពុជាយើងនិង ជួយបង្ហាត់បង្រៀនជំនាញ ឬ ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់ក្រុមគ្រូពេទ្យថ្មី និងនិស្សិត DES ORLរបស់យើងផងដែរដើម្បីអោយគ្រូពេទ្យ រឺនិស្សិតយើងមានសមត្ថភាពនិងបន្តវេន មានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ ស្តង់ដាតែមួយ ប្រើភាសាតែមួយដើម្បីព្យាបាលជំងឺ ជូនប្រជាជនរបស់យើង និងប្រកបដោយប្រសិទ្ធភាព ផ្ដល់នូវទំនុកចិត្តនិងភាពជឿជាក់ដល់ប្រជាជន ដើម្បីកាត់បន្ថយនូវ លំហូរទៅព្យាបាលនៅក្រៅប្រទេសស្របតាមគោលនយោបាយក្រសួងសុខាភិបាល ក៏ដូចជាគោលនយោបាយរដ្ឋាភិបាល ផងដែរ ។

លោក សាស្ត្រាចារ្យជំនួយបានបន្តទៀតថានៅចុងឆ្នាំនេះសមាគមបាន បំផុសនិងជំរុញឱ្យក្រុមគ្រូពេទ្យផ្នែក ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត វាល និង ក កម្ពុជា ទៅចូលរួមជាវាគ្មិន ចំនួន១០នាក់ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ក្នុងឳកាសនៃការ ប្រារព្ធពិធីប្រជុំសមាគម ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន លើកទី២០។ តាមរយៈវាគ្មិនទាំង ១០នាក់នេះ នឹងបង្ហាញអន្តរជាតិ ឱ្យឃើញពីការរីកចំរើន ដ៏ខ្លាំងក្លានៃវិស័យសុខាភិបាលកម្ពុជា ផ្នែក ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក ដោយមានមន្ទីរពេទ្យព្រះអង្គឌួង ឈរជាខ្នងបង្អែកដ៏រឹងមាំលើវិស័យនេះ។ បន្ថែមលើនេះទៀតសមាគមអាស៊ាន ជំងឺត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក បានអនុញ្ញាតិឱ្យសមាគមយើង ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ សមាគម អាស៊ាន ជំងឺត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក លើកទី២១ ដែលនឹងប្រព្រឹត្តទៅនៅខេត្ត សៀមរាប ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក