ព័ត៌មានជាតិ
ត្រឹមម៉ោងនេះ មានឧកញ៉ា អ្នកជំនួញណាខ្លះ ចូលរួមបុណ្យសពទាហានឆ័ត្រយោងធ្លាក់ស្លាប់?
ការបាត់បង់ជីវិតគ្រូបង្វឹកនិងជានាយទាហានទ័ពឆ័ត្រយោងជើងចាស់ លោក លឹម សាយ បានធ្វើឲ្យមានការតក់ស្លុត និងការសោកស្តាយពីមិត្តរួមការងារ និងថ្នាក់ដឹកនាំក្នុងជួរកងទ័ព។
នាយទាហាដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ធ្លាប់បង្វឹកសិស្សរាប់មិនអស់ បានជួបគ្រោះថ្នាក់ដោយសារលោតខុសបច្ចេកទេសបណ្តាលឲ្យធ្លាក់ស្លាប់។
មកដល់ពេលនេះ មានឧកញ៉ា និងអ្នកជំនួញមួយចំនួនបានចូលរួមថវិកាដើម្បីរំលែកដល់គ្រួសារសព។

អ្នកជំនួញដ៏លេចធ្លោ អ្នកស្រី ទ្រី ដាណា បានសម្តែងក្តីរន្ធត់ ហើយក៏សោកស្ដាយចំពោះការបាត់បង់ធនធានកងទ័ពកម្ពុជា។ អ្នកស្រីបានចូលរួមថវិកា ១ ០០០ ដុល្លារ ជាមួយគ្រួសារសព ក្នុងការរំលែកទុក្ខសម្រាប់ចាត់ចែងក្នុងពិធីបុណ្យសព។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកា ចំនួន ២៥០០០ដុល្លារ ក្នុងនោះជូនដល់គ្រួសារសពលោកវរ:សេនីយ៍ត្រី លឹម សាយ ចំនួន ១៥ ០០០ ដុល្លារ និង ១ ០ ០០០ ដុល្លារ ដល់អ្នករងគ្រោះ០១ ទៀត ដែលកំពុងសម្រាកនៅពេទ្យក្នុងគ្រោះឧបទ្ទវហេតុលោតឆ័ក្រយោង ខុសបច្ចេកទេស។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមជាពលរដ្ឋ ការចូលរួមថវិកានេះជាការនឹករលឹកគុណបំណាច់របស់កងកម្លាំង ដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?