Connect with us

ព័ត៌មានជាតិ

ត្រឹម​ម៉ោង​នេះ មាន​ឧកញ៉ា អ្នកជំនួញ​​ណា​ខ្លះ ចូលរួម​បុណ្យ​សព​ទាហាន​ឆ័ត្រ​យោង​ធ្លាក់​ស្លាប់?

បានផុស

នៅ

ការ​បាត់បង់​ជីវិត​គ្រូ​បង្វឹក​និង​ជា​នាយ​ទាហាន​ទ័ព​ឆ័ត្រ​យោង​ជើង​ចាស់ លោក លឹម សាយ បានធ្វើ​ឲ្យ​មាន​ការ​តក់ស្លុត និង​ការ​សោកស្តាយ​ពី​មិត្ត​រួម​ការងារ និង​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​កងទ័ព។

នាយទាហា​ដែល​មាន​បទ​ពិសោធន៍​ជាង ២០ ឆ្នាំ ធ្លាប់​បង្វឹក​សិស្ស​រាប់​មិន​អស់ បាន​ជួប​គ្រោះថ្នាក់​ដោយសារ​លោត​ខុស​បច្ចេកទេសបណ្តាល​ឲ្យ​ធ្លាក់​ស្លាប់។

មក​ដល់​ពេលនេះ មាន​ឧកញ៉ា និង​អ្នក​ជំនួញ​មួយ​ចំនួន​បាន​ចូលរួម​ថវិកា​ដើម្បី​រំលែក​ដល់​គ្រួសារ​សព។

អ្នកស្រី ទ្រី ដាណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនួញ​ដ៏លេច​ធ្លោ អ្នក​ស្រី ទ្រី​ ដាណា បាន​សម្តែង​ក្តី​រន្ធត់ ហើយក៏សោកស្ដាយចំពោះការបាត់បង់​ធនធានកងទ័ពកម្ពុជា។ អ្នក​ស្រី​បាន​ចូលរួម​ថវិកា ១ ០០០ ដុល្លារ ជាមួយ​គ្រួសារសព​ ក្នុង​ការ​រំលែកទុក្ខសម្រាប​់ចាត់ចែង​ក្នុង​ពិធី​បុណ្យសព។

លោក ឡេង ណាវ៉ាត់ត្រា

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកា ចំនួន ២៥០០០ដុល្លារ ក្នុង​នោះ​ជូនដល់គ្រួសារសពលោកវរ:សេនីយ៍ត្រី លឹម សាយ ចំនួន ១៥ ០០០ ដុល្លារ និង ១ ០ ០០០ ដុល្លារ ដល់​អ្នក​រងគ្រោះ​០១ ទៀត ដែល​កំពុង​សម្រាក​នៅ​ពេទ្យ​ក្នុង​គ្រោះឧបទ្ទវហេតុលោតឆ័ក្រយោង ខុសបច្ចេកទេស។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាម​ជាពលរដ្ឋ ការ​ចូលរួម​ថវិកា​នេះ​ជា​ការ​នឹករលឹក​គុណបំណាច់របស់កងកម្លាំង ដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម