ព័ត៌មានជាតិ
លោកជំទាវភឿង សកុណា អញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ ជូនសិល្បករសិល្បការិនី សិស្សានុសិស្សហាត់សមសម្រាប់ពិធីបើកកីឡាស៊ីហ្គេម
នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិមរតកតេជោ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាស៊ីហ្គេម ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។

យោងតាមរបាយការណ៍ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងក្រុមការងាររៀបចំទស្សនីយភាពសិល្បៈបើកព្រឹត្តិការណ៍ SEAGAMES លើកទី៣២ ឆ្នាំ២០២៣ បានអោយដឹងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែង៥៥នាទី ក្នុងនោះបានបែងចែកជា៥វគ្គ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគតកម្ពុជា, សហគមជោគវាសនាតែមួយដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត ព្រមទាំងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន៣,២៩២នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់នៃកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ សកម្មភាពនេះ មិនត្រឹមតែជាការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាលះបង់ប្រកបដោយគុណតម្លៃសម្រាប់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ៕


















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ