ព័ត៌មានជាតិ
រដ្ឋាភិបាលបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា
មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សមាគមសម្លៀកបំពាក់-ស្បែកជើងអាមេរិក និងក្រុមហ៊ុន VF Corporationថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការមិនឱ្យមានការប្រើ ប្រាស់ពលកម្ម ដោយបង្ខំនៅ កម្ពុជានោះទេ។

នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្ត ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ជាមួយសមាគមសម្លៀកបំពាក់-ស្បែកជើងអាម៉េរិក និងក្រុមហ៊ុន VF Corporation ដែលចេញផ្សាយ នៅរសៀលថ្ងៃទី ១៨ មីនា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់ គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្ម ដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភរបស់សមាគម AAFA និង VF Corporation ដែល សង្ស័យថា មានការប្រើប្រាស់ពលកម្ម ដោយបង្ខំនៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមាន គណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១កន្លងទៅ ហើយបានកែសម្រួលសមាសភាពគណៈកម្មការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់ មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថាមានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មការ ក៏បានគូសបញ្ជាក់ផងដែរអំពីកាតព្វកិច្ចដែលកម្ពុជាត្រូវអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានពន្យល់លម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួងលើក្រុមហ៊ុនដែលមានការពាក់ព័ន្ធដោយយោងតាមប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ។ ក្នុងនោះដែរ គណៈកម្មការបាន និងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ-សហគ្រាស សំដៅដើម្បីជៀសវាងការអនុវត្តខុសគោលការច្បាប់ដោយវិស័យឯកជន ដែលជាហេតុនាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ-សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ។
បន្ថែមលើនេះ លោកប្រធានគណៈកម្មការ បានបន្តទៀតថា កម្ពុជានឹងរៀបចំជាអនុក្រិត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកំណត់ឱ្យបានច្បាស់លាស់ និងញែកឱ្យដាច់រវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត ជាមួយនឹងការចុះកិច្ចសន្យាជួលផលិតបន្តដើម្បីធ្វើពាណិជ្ជកម្ម ។
ជាការឆ្លើយតប សមាគម AAFA និង VF Corporation សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?