Connect with us

ព័ត៌មានជាតិ

​លោក ហ៊ុន ម៉ា​នី ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួនពី​ជំងឺ​កូវីដ ក្រោយ​ពលករ​មក​ពី​ថៃ​មាន​អ្នក​ឆ្លង​ច្រើន

បានផុស

នៅ

​លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ ខេត្ត​កំពង់ស្ពឺ​ និង ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​មេត្តា​បន្ត​ការ ការពារ​ខ្លួន​កុំ​មានការ​ធ្វេសប្រហែស​និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនេះ ​លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ មេត្តា​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ នៅ​តាម​មូលដ្ឋាន​ពី​ហានិភ័យ​និង​វិធី​ការពារ​ខ្លួន​ ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ ដើម្បី​បញ្ចៀស​បាន​ទាំងស្រុង​នូវ​កា​រឆ្លង​រាលដាល​ក្នុង​សហគមន៍​។​

​លោក ហ៊ុន ម៉ា​នី បានធ្វើការ​អំពាវនាវ​នេះ​ នៅ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់លោក​នា​ថ្ងៃទី​១៥ ខែ​មករា​នេះ​។ ​លោក​បា​នសរសេរថា​៖«​ដោយ​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ បាន បន្ត​កើនឡើង​ខ្ពស់​ក្នុងចំណោម​បងប្អូន​ពលករ​ ដែល​ធ្វើដំណើរ​ត្រលប់​មកពី​ប្រទេស​ថៃ ​តាម​ព្រំដែន​គោក រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួងសុខាភិបាល​ និង​អាជ្ញាធរ​ដែនដី​ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​ម៉ឺងម៉ាត់​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ដើម្បី​ធានាថា ​បងប្អូន​ដែល​បាន​ចូលមក​ ត្រូវ​បាន​ធ្វើ​តេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​»​។

​លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការ​អំពាវនាវ​ថា​៖«​ដើម្បី​ចូលរួម​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ ឲ្យ​បាន​ទទួលជោគជ័យ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​បន្ត​ការ ការពារ​ខ្លួន​កុំ​មានការ​ធ្វេសប្រហែស​និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​ ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ជា​មួយគ្នានេះ​ដែរ​ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ​មេត្តា​បង្កើន​ការ​យកចិត្តទុកដាក់​និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ នៅ​តាម​មូលដ្ឋាន​ពី​ហានិភ័យ​និង​វិធី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ ដើម្បី​បញ្ចៀស​បាន​ទាំងស្រុង​នូវ​ការ​ឆ្លង​រាលដាល​ក្នុង សហគមន៍​»​។​

ទាំងអស់គ្នា​រួមគ្នា​យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​! ៕​

អត្ថបទ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម