ព័ត៌មានជាតិ
សមាជិកចំនួនជិត៥០នាក់ មកពីគណបក្សពីរសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
បាត់ដំបង៖ សមាជិកសមាជិកាចំនួន៤៧នាក់ បានសម្រេចចិត្តចាកចេញពីគណបក្សចំនួន២មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមានមកពី គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សហ្វុនស៊ិនប៉ិច។ ពិធីប្រកាសបញ្ចូលជាសមាជិកថ្មី បានធ្វើឡើង នៅភូមិថ្មី ក្នុងស្រុកថ្មគោល កាលពីថ្ងៃទី១៨ខែ មីនា ម្សិលមិ ក្រោមអធិបតីភាពលោក ជា សម្បត្តិ ជាអភិបាលស្រុកថ្មគោល។
លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកថ្មគោល និងជាប្រធានគណកម្មាធិការគណបក្សស្រុកថ្មគោលបានឲ្យដឹងថា ការចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកសមាជិកាទាំង៤៧នាក់មកពីគណបក្សចំនួន២ខាងលើនេះ បានធ្វើឡើងដោយចិត្តស្មោះគ្មានការបង្ខិតបង្ខំតាមរូបភាពណាមួយនោះទេ។ លោកបន្តថា សមាជិកសមាជិការដែលបានស្ម័គ្រចិត្តលាលែងពីគណបក្សទាំងពីរខាងលើនេះ មានចំនួន៤៧នាក់ក្នុងនោះស្ត្រី៨រូប ។
សមាជិកថ្មី បានលើកឡើងថា តាំងពីដើមរហូតដល់បច្ចុប្បន្នសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាពិសេសនៅតាមមូលដ្ឋានសហគមន៍ ក៏មានការចុះជួយជ្រុមជ្រែងពីមន្ត្រីគណបក្សប្រជាជន ដោយស្មើភាពគ្នាស្របតាមការរស់នៅរបស់ពួកគាត់ជាប្រជាពលរដ្ឋប្រកបដោយសិទ្ធិសេរីភាពគ្មានការគំរាមហែង និងរស់នៅក្រោមដំបូលសន្តិភាពតែមួយ ទើបពួកគាត់ស្ម័គ្រចិត្តមករស់នៅនិងគាំទ្រគណបក្សប្រជាជនតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត