ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន អំពាវនាវដល់ពលដ្ឋត្រូវធ្វើអត្តសញ្ញាណបណ្ណ ដើម្បីបំពេញកាតាព្វកិច្ច
លោកជំទាវ ម៉ែន សំអ ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានការសំណូមពរដល់ពលដ្ឋគ្រប់ៗរូបត្រូវតែទៅធ្វើអត្តសញ្ញាណបណ្ណ ដើម្បីបំពេញកាតាព្វកិច្ចជាខ្មែរគំរូល្អ។ លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ចើចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ចំនួន ២០០គ្រួសារ មកពីឃុំពន្លៃ និងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ នាពេលនេះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក និងការគិតគូនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមដំបូលនៃម្លប់សុខសន្តិភាព ដែលអនុញ្ញាតិឲ្យយើងទាំងអស់គ្នាអាចជួបជុំគ្នា និងសំណេះសំណាលសួរសុខទុក្ខគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ ។

លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស ត្រូវបន្តរក្សាអនាម័យ និងចូលរួមអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ជៀសផុតពីគ្រឿងញៀន និងសេពគ្រឿងស្រវឹង។ លោកជំទាវក៏បានជំរុញដល់ឪពុក ម្តាយ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណបណ្ណ ថ្មី អ្នកដែលហួសសុពលភាព បាត់ ឬខូចអត្តសញ្ញាណ ត្រូវទៅបំពេញបែបបទធ្វើឡើងវិញ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខនេះ ដើម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ។
លោកជំទាវបានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ វិមាន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា