ព័ត៌មានជាតិ
ធនាគារជាតិ បន្តតាមដានការដួលរលំធនាគារនៅអាមេរិកយ៉ាងយកចិត្តទុកដាក់
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីឥទ្ធិពលនៃការដួលរំលំធនាគារអាមេរិកមួយចំនួនថា តើវាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមរិកដែរឬយ៉ាងណា ដើម្បីរដ្ឋាភិបាលមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងទិវាអបអរសាទរប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ .២០មីនា២០២៣ នៅថ្ងៃទី១៩ មីនា នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) រាជធានី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិកម្ពុជា បានមានប្រសាសន៍ថា អ្វីដែលកើតឡើងធនាគារនៅអាមេរិកដួលរលំនោះតាមពិតវាមិនមែនជារឿងធំដុំនោះទេ គឺកើតឡើងដោយសារការជ្រួលច្របល់របស់ប្រជាពលរដ្ឋអាមេរិកដោយឮតាមគ្នាក៏ទៅដកប្រាក់ពីធនាគារទើបធ្វើឱ្យធនាគារដួលរលំ។
លោកស្រីបណ្ឌិតបានបន្តថា ដូចប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងកន្លងមកយើងមិនត្រូវមានការជ្រួលច្របល់ទេ ស្ថានភាពធនាគារនៅកម្ពុជា នៅរក្សាបានដោយយើងបានត្រួតពិនិត្យយ៉ាងតឹងតែង ទោះបីជាក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ យើងនៅតែអាចទប់ស្កាត់បានដោយមិនមានបញ្ហាអ្វីឡើយ។
លោកស្រីបណ្ឌិត សង្ឃឹមថា ប្រជាជនកម្ពុជារក្សាភាពស្ងប់ស្ងាត់ព្រោះថាធនាគារដែលដួលរលំនៅសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងជាមួយធនាគារនៅស្រុកខ្មែរយើងទេ។
ទោះយ៉ាងណា លោកស្រី ជា សិរី សង្កត់ធ្ងន់ថា ធនាគារជាតិនៃកម្ពុជា តាមដានដោយយកចិត្តទុកដាក់បំផុត ទៅលើបញ្ហានេះ។
បច្ចុប្បន្ននេះកម្ពុជាមានធនាគារប្រមាណ៥៩ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ដែលមានបទបញ្ញាតយ៉ាងតឹងរ៉ឹងស្របពេលដែលធនាគារទាំនោះ មានសុខភាពល្អ។ នេះជាការបញ្ជាក់របស់លោកស្រី ជា សិរី។ លោកស្រីបន្ថែមថា ការចាត់វិធានការតឹងរ៉ឹងនៅពេលធនាគារមានសុខភាពល្អវាប្រសើរជាងពេលដែលធនាគារមានបញ្ហាទើប អនុវត្តនោះព្រោះថាយើងក៏មិនដឹងថា ទៅខាងមុខនឹងមានហេតុការណ៍អ្វីកើតឡើងនោះទេ។
នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលមានប្រាក់ដាក់នៅតាមធនាគារក្នុងប្រទេសកម្ពុជា កុំមានការស្លន់ស្លោចំពោះបញ្ហាដួលរលំធនាគារធំៗមួយចំនួននៅសហរដ្ឋអាមេរិក ថានឹងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
សម្ដេចបានគូសបញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដកប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ទៅវិញ ព្រោះតែត្រូវខាតបង់ការប្រាក់ដែលបានព្រមព្រៀងជាមួយធនាគារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសហរដ្ឋអាមេរិកថា នឹងអាចដោះស្រាយបញ្ហានៃការដួលរលំនៃធនាគារពាណិជ្ជចំនួន២របស់ខ្លួនបាន ព្រោះអាមេរិក ធ្លាប់មានបទពិសោធន៍បែបនេះរួចហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុនោះទេ។ លើសពីនោះ សម្ដេចក៏មានជំនឿចិត្តលើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ផងដែរ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ