Connect with us

ព័ត៌មានជាតិ

ដំណាច់ខែមេសា ផ្លូវកៅស៊ូប្រវែង៣គីឡូម៉ែត្រ​នៅឃុំប៉ាក់ខ្លង​នឹងដាក់ឱ្យដំណើរការផ្លូវការ

បានផុស

នៅ

កោះកុង៖ សកម្មភាពនៃការលើកកម្ពស់កម្រិតគុណភាពផ្លូវកៅស៊ូប្រវែង៣គីឡូម៉ែត្រនៅឃុំប៉ាក់ខ្លង សម្រេចបានជាង ៨០ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការបញ្ជាក់​របស់​លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុអំណោយផលល្អដល់ដំណើរការជួសជុលកែលម្អ ក្រមការងារជំនាញបច្ចេកទេស បាននិងកំពុង​សម្រុក​ពន្លឿនចាក់កិនកៅស៊ូទៅតាមដំណាក់កាលនីមួយៗនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក អន ដាវុធ ប្រធានមន្ទីរសាធាណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្លែងនៅថ្ងៃទី១៩ ខែមីនា នេះថា កំណាត់ផ្លូវកៅ​ស៊ូប្រភេទDBST នេះមានប្រវែង ៣គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ដោយផ្តើមអនុវន្តគម្រោងកាលពីខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្នសម្រេចការងារគម្រោងបានជាង៨០ភាគរយហើយ នៅសេសសល់តែ២០ភាគរយទៀតប៉ុណ្ណោះ។

លោក អន ដាវុធ បានបន្ថែមថា កន្លងទៅដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ទើបធ្វើឱ្យការងារ​ស្ថាបនា​កែលម្អហាក់យឺតយ៉ាវបន្តិច តែទោះយ៉ាងណា ក្រុមការងារជំនាញនឹងពន្លឿនឱ្យចប់នៅបំណាច់ខែមេសា។ មន្រ្តីជំនាញ ជឿជាក់ថា ការងារលើកកម្ពស់កម្រិតគុណភាពផ្លូវកៅស៊ូខាងលើ នឹងជួយសម្រួលដល់ការ​ធ្វើដំណើរប្រកប​ដោយ​សុវត្ថិភាព ពិសេសដឹកផលប្រមូលនេសាទទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។

បន្ថែមលើការកែលម្អគុណភាពផ្លូវ មន្រ្តីជំនាញ ក៏ផ្តោតការយកចិត្តទុកដាក់ទៅការដំឡើងជាស្លាកសញ្ញាចរាចរណ៍​បន្ថែមតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ និងផ្តល់ភាពងាយស្រួលដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ។

លោក ថូវ ប៊ុនកេរ មេឃុំប៉ាក់ខ្លង និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្ហាញក្តីរីករាយពេលមាន​ផ្លូវកៅស៊ូងាយ​ស្រួលធ្វើដំណើរចរាចរណ៍ ព្រមទាំងដឹកជញ្ចូនផលនេសាទទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព។

លោកមេឃុំប៉ាក់ខ្លង និងពលរដ្ឋ និយាយថា កន្លងទៅស្ថានភាពផ្លូវនេះមានការបាក់​ស្រុតដោយកន្លែងបង្កឱ្យពិបាក​ចរាចរណ៍។ ដូច្នេះពួកគាត់អរគុណដល់រដ្ឋបាលខេត្តកោះកុង និងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលគិត​គូរពីទុក្ខលំបាកក៏ដូចជាសេចក្តីត្រូវចង់បាននាពេលបច្ចុប្បន្ន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម