Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី  ៖ ផ្នត់គំនិតពលរដ្ឋគឺជាឧបសគ្គធំ​នាំឱ្យការប្រើប្រាស់ប្រាក់រៀល​នៅកម្ពុជាមានកំណើនយឺត

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី  ទេសាភិបាលរងធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ គឺជាឧបសគ្គដ៏ធំបំផុតដែលនាំឱ្យការប្រើប្រាស់ប្រាក់រៀលនៅប្រទេសកម្ពុជា មានកំណើនយឺត ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពិសេសសាធារណៈជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាអបអរសាទរប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ – ២០ មីនា ២០២៣ នៅថ្ងៃទី១៩មីនានេះ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) រាជធានីភ្នំពេញ លោកស្រីបណ្ឌិត បានបន្តថា បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាបានកើនឡើងជាមុន តែក្នុងកម្រិតមួយមិនច្រើនទេ ព្រោះថាឧបសគ្គធំនៃការប្រើប្រាស់ប្រាក់រៀលគឺផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បានពន្យល់ថា ជាធម្មតានៅស្រុកគេនៅពេលណារូបិយវត្ថុមិនមានស្ថេរភាព គេនឹងងាកមកប្រើប្រាស់​ប្រាក់សន្សំរូបិបណ្ណបរទេសវិញ ដែលផ្ទុយពីស្រុកខ្មែរយើងអត្រាប្តូរប្រាក់រក្សាបានយ៉ាងខ្លាំង បើទោះបីជាក្នុង​បរិបទកូវីដ១៩ ក៏ដោយដែលកាលណោះរូបិយវត្ថុប្រទេសមួយចំនួនបានធ្លាក់ថ្លៃធៀបជាមួយប្រាក់ដុល្លារអាមេរិក ប៉ុន្តែលុយរៀលយើងបានរក្សាស្ថេរភាពល្អ។

លោក ស្រីបណ្ឌិត បានបន្តទៀតថា ដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋគិតថា ប្រាក់ដុល្លារស្រួលចាយ​ជាងប្រាក់រៀលព្រោះថា លុយរៀលមានលេខសូន្យច្រើនពិបាកគិត។

យ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត បានបន្ថែមថា មានហាងមួយចំនួនបានចាប់ផ្តល់ដាក់​តម្លៃជាប្រាក់ដុល្លារផង​និងប្រាក់រៀលផង ហើយមានហាងខ្លះដាក់បិទតម្លៃជាប្រាក់រៀលតែម្តង​ដែលទាំងនេះនឹងជួយជំរុញ​ការប្រើប្រាស់​ប្រាក់រៀលកាន់តែច្រើន។

បើតាមលោកស្រី ជា សិរី «យើងទទួលបានជោគជ័យដែលអាចរក្សាសមាមាត្រនៃការប្រើប្រាស់​ប្រាក់រៀលបានកើន​ជាងមុនព្រោះថាកន្លងមកមានការព្រួយបារម្ភថា កាលណាសេដ្ឋកិច្ចកាន់តែធំប្រជាពលរដ្ឋងាក​ទៅប្រើប្រាស់ប្រាក់ដុល្លារ​កាន់តែខ្លាំងដែរ។ ប៉ុន្តែយើងអាចរក្សាសមាមាត្របានដូចមុនហើយថែមទាំងអាចបង្កើន​សមាមាត្រប្រាក់រៀលធៀប​ជាមួយដុល្លារច្រើនជាងមុនបន្តិច។ ដូចនេះទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធពិសេសសាធារ​ជន​និងយុវជនតែម្តង»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម