ព័ត៌មានជាតិ
ផ្លូវ០២ខ្សែ បានកំពុងស្ថាបនានៅខេត្តកំពង់ឆ្នាំង ជាជំនួយឥតសំណងប្រទេសចិន
ខេត្តកំពង់ឆ្នាំង កំពុងស្ថាបនាផ្លូវចំនួនពីរខ្សែ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។
ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមមន្ត្រីជំនាញបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រោលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ខ្សែ ដែលស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អ ផ្លូវជនបទជំហានទី ២ ក្រោមហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាល ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ។
– ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល ភូមិតាលោប្រវែង ៤.១៥គ.ម ស្ថិតក្នុងស្រុករលាប្អៀរ
- ខ្សែទី២ ពីផ្លូវលេខ ១៥០A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០B ភូមិតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងសរុប ១១.០៣៧គ.ម។ ផ្លូវទាំងពីរខ្សែនេះ លទ្ធផលសម្រេចបានប្រមាណ ៤៨% ហើយ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ រដ្ឋាភិបាលចិន នឹងពិនិត្យអនុម័ត លើកិច្ចរៀបចំអនុវត្ត RCEP
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច