Connect with us

ព័ត៌មានជាតិ

ផ្លូវ​​០២​ខ្សែ បាន​កំពុង​ស្ថាបនា​នៅ​ខេត្តកំពង់ឆ្នាំង ជា​ជំនួយ​ឥត​សំណងប្រទេស​ចិន​

បានផុស

នៅ

ខេត្ត​កំពង់ឆ្នាំង កំពុង​ស្ថាបនា​ផ្លូវ​ចំនួន​ពីរ​ខ្សែ ដែលជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​ស្រុក។

​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម ឈួ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ព្រម​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រោល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ចំនួន ០២​ខ្សែ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​គម្រោង​កែលម្អ ផ្លូវ​ជនបទ​ជំហាន​ទី ២ ក្រោម​ហិរញ្ញប្បទាន ឥត​សំណង​ពី​រដ្ឋាភិបាល ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២១​ថ្មីៗ​នេះ។

– ​ខ្សែ​ទី​១ ចាប់ពី​ផ្លូវជាតិ​លេខ ៥៣ (​ភូមិ​ប្រច័ក្ស​) ទៅ​ភូមិ​ព្រៃ​មូល ភូមិ​តា​លោ​ប្រវែង ៤.១៥​គ​.​ម ស្ថិត​ក្នុងស្រុក​រលាប្អៀរ​

-​ ខ្សែ​ទី​២ ពី​ផ្លូវ​លេខ ១៥០A ភូមិ​សាលា​លេខ​៥ ទៅ​ផ្លូវ​លេខ ១៥០B ភូមិ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ប្រវែង​សរុប ១១.០៣៧​គ​.​ម។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ លទ្ធផល​សម្រេច​បាន​ប្រមាណ ៤៨% ហើយ​៕

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ​រដ្ឋាភិបាលចិន នឹងពិនិត្យអនុម័ត លើកិច្ចរៀបចំអនុវត្ត RCEP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម