ព័ត៌មានជាតិ
ផ្សោតឈ្មោលមួយក្បាលស្លាប់ ដោយជាប់មង ក្នុងតំបន់អភិរក្សកោះកូនសត្វ ស្រុកសៀមបូក
ផ្សោតឈ្មោលមួយក្បាល បានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ១៩ មីនា ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមការពិត្យការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានបញ្ជាក់ថា សត្វផ្សោតស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ ដែលស្លាប់ដោយឧបករណ៍នេសាទមង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោតទី០១ ដែលស្លាប់ក្នុងឆ្នាំ២០២៣ នេះ។
សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្ដោយដងទន្លេមេគង្គ នៃខេត្តក្រចេះនិងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី៧ឆ្នាំ ហើយមានកូនក្នុងរយៈពេល២ឆ្នាំម្តង។ បច្ចុប្បន្ន សត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូចរនង និងឧបករណ៍ឆក់។ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារនិងអភិរក្សសត្វផ្សោតប្រវែង១២០គីឡូម៉ែត្រ ចាប់ពីបែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទ ដែលប្រើ ឧបករណ៍ មង ស្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ បាននិងកំពុងបន្ត ពង្រឹងការការពារជាប្រចាំ នៅតំបន់ដែលសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាន នៃសត្វផ្សោតទន្លេមេគង្គនេះ ដើម្បីរួមចំណែកធានានិរន្តរភាពនៃសត្វ ផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ។ ទោះយ៉ាងនេះក្ដី ការលួចដាក់មងនៅតែអាចកើតមាន ហើយ ដែលបង្កជាគ្រោះថ្នាក់ដូចករណ៏ថ្ងៃនេះ។
រដ្ឋបាលជលផល បានបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រម ទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹងការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្មាំទន្លេបន្ថែម និងប្រមូលផ្ដុំកម្លាំងយាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យ ពីជម្រើសមុខរបរផ្សេងៗ។
រដ្ឋបាលជល បានអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទនៅតំបន់នោះ មេត្តាឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាព សត្វផ្សោត និងត្រីមេពូជរបស់យើង សម្រាប់ការទាក់ទាញ់ទេសចរណ៍ បង្កើនកេរ្តិ៍ឈ្មោះប្រជាជាតិយើង និងទុក សម្រាប់កូនចៅយើងជំនាន់ក្រោយៗបានស្គាល់និងថែរក្សាបន្ត។


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា