Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤(២០២៣-២០២៧) នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា ត្រូវបន្តពង្រឹងយន្តការសម្របសម្រួល សង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារចក្ខុវិស័យ និងយុទ្ធសាស្រ្ដ ស្ដីពី សុខុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ដែលសម្រេចឲ្យដាក់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅនេះ។ ​

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤ ដែលជាកម្មវិធីនៃការកែទម្រង់ ៣ បូក ១ ដែលរួមមាន៖ ១. ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធិភាព, ២. ធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព, ៣. ការកំណត់បែងចែងមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្ម​ត្រឹមត្រូវ និងសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព, ៤. ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងន័យនេះ យើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខុមភាព សង្គតិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក នៃក្របខណ្ឌកែទម្រង់ ៣បូក ១នេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម