Connect with us

ព័ត៌មានជាតិ

ក្រុម​ការងារ​យុវជន ស.ស.យ.ក.​នាំ​យក​អំណោយ​ ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន​ ម៉ាណា ជូន​លោក​គ្រូអ្នក​គ្រូ និង​សិស្ស ២០០នាក់

បានផុស

នៅ

ក្រុមការងារយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បាននាំយកសម្ភារ​សិក្សាម៉ាស់ អាកុល ដែលជាអំណោយរបស់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ និងសិស្សានុសិស្សចំនួន២០០នាក់ នៅសាលាបឋមសិក្សាជាវប្តី ស្ថិតនៅក្នុងភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​​ក្នុងឱកាស​នោះ​ក្រុម​ការងារ​បាន​ផ្តាំផ្ញើ និង​ការ​សាកសួរ​សុខទុក្ខដល់​​លោក​គ្រូ​​ អ្នក​​គ្រូ សិស្សានុសិស្ស​ ពីសំណាក់ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា​ និង​សូមឱ្យបន្តអនុវត្តវិធានការណ៍ការពារ សុវត្ថិភាពអនាម័យ ដើម្បីរួមគ្នាបន្តទប់ស្កាត់បង្ការការរីករាលដាលនៃ ជំងឺកូវិដ១៩។​

ក្នុងឱកាសនេះផងដែរ យុវជន ស.ស.យ.ក. ខេត្តស្វាយរៀង ក៏បានធ្វើការបង្ហាញអំពីវិធានអនាម័យ ការពាក់ម៉ាសឱ្យបានត្រឹមត្រូវជាដើម។ ក្នុងនោះផងដែរ លោកគ្រូអ្នកគ្រូម្នាក់ៗទទួលបានកាបូប ១ រួមនឹងថវិកាចំនួន ២០០.០០០រៀល ហើយសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន កាតាបស្ពាយ ១, សៀវភៅ ២ក្បាល, ក្តារឈ្នួន ១ឈុត, ប៊ិច ៣ដើម, ខ្មៅដៃ ២ដើម, បន្ទាត់ ២បន្ទះ, ជ័រលុប ២ដុំ, នំ ២កញ្ចប់, ទឹកដោះគោ ១ប្រអប់, អាកុល ១ដប, ម៉ាស់ ២សន្លឹក, និងថវិកាចំនួន ៥០០០រៀល ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម