ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើដល់កម្មករ កម្មការិនី ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដើម្បីធានាបាននិរន្តរភាពការងារទាំងអស់គ្នា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការផ្ដាំផ្ញើដល់កម្មករ កម្មការិនីទូទាំងប្រទេសកម្ពុជា ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នាតែម្ដង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ២០០ នាក់ នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ដោយក្ដីនឹករលឹក និងការគិតគូរនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវ បានថ្លែងនូវការកោតសរសើរដល់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំខេត្តដែលបានកែប្រែសោភណភាពរបស់ខេត្តគួរឲ្យកត់សម្គាល់។

ដោយឡែកការជួបសំណេះសំណាលនេះ គឺជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកទៀត ដូចជាតាមរយៈការផ្ដល់នូវគោលនយោបាយគាំពារសង្គម ការគិតគូរអំពីសុខុមាលភាពសង្គម ការដំឡើងប្រាក់បៀវត្សរ៍ និងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករ កម្មការិនី ជាដើម។ ល។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាកមកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងបានផ្ដាំផ្ញើដល់កម្មករ កម្មការិនី ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នា។

លោកជំទាវ ក៏បាននាំយកនូវអំណោយចែកជូនបងប្អូនកម្មករ កម្មការិនី សរុបចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ទទួលបាន(១)អង្ករ ២៥ គីឡូក្រាម (២)ទឹកត្រី ១ យួរ (៣)ទឹកស៊ីអ៊ីវ ១ យួរ (៤) ត្រីខ ១ យួរ និង (៥)ថវិកា ២ ម៉ឺនរៀល បន្ទាប់មកក៏មានការពិសាអាហារថ្ងៃត្រង់រួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុតនាឱកាសនោះ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក