ព័ត៌មានជាតិ
ជួសជុលកែលម្អរមណីយដ្ឋានវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញត្រៀមមុនចូលឆ្នាំថ្មី
រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ដោយរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនាពេលខាងមុខផងដែរ។

មុននៃការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនាព្រឹកថ្ងៃទី ២០ មីនា ឆ្នាំ២០២៣នេះ លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងលោកស្រីតំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននៅលើទីតាំងរមណីយដ្ឋានប្រវត្តិវត្តភ្នំនេះតែម្តង ដែលមានទីតាំងក្នុងខណ្ឌដូនពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នេះគឺជាការគិតគូ និងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំឱ្យបានប្រសើរឡើង ដោយក្នុងនោះ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ កន្លងមកនេះ លោក ឃួង ស្រេង បានណែនាំឱ្យលោក មាន ចាន់យ៉ាដា និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញចុះពិនិត្យមើលទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនេះជាក់ស្តែង ដើម្បីជួសជុលកែលម្អឡើងវិញ។

ក្រោយការពិនិត្យវាយតម្លៃហើយទើប នៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ លោកសុខ ពេញវុធ និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការជួសជុលកែលំអរឡើងវិញតែម្តង។
មន្ត្រីដដែលបានបញ្ជាក់ថា ការជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ គឺដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល ហើយកាជួសជុលនេះក៏ដើម្បីត្រៀម ការទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភាឆ្នាំ២០២៣នេះផងដែរ៕



អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង