Connect with us

ព័ត៌មានជាតិ

ទំនាក់ទំនងកម្ពុជា-ចិន លើសពី​មិត្តភាពដែកថែប ទៅជាមិត្តភាព​ក្នុងកម្រិតត្បូងពេជ្រ

បានផុស

នៅ

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី​មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា​​រួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ នេះជាការបញ្ជាក់របស់លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក ទី បានលើកឡើងទៀតថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ ​គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ ​មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ នៅក្នុងសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិត​ផលនាំចេញ-នាំចូលចិន លើកទី១៣៣ ​​នៅខេត្តក្វាងទុង ប្រទេសចិន ដែលសន្និសីទនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃ សុក្រ កន្លងទៅ។

លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានលើកឡើងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំង​ពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំ​ៗរបស់ប្រទេសចិនចំនួនជិត៥០០០ បានចូលរួមផងដែរ។ ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផល​តាមអនឡាញ​ពេញមួយឆ្នាំផងដែរ។

នេះជាឱកាសសម្រាប់​ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភា​ពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភា​ពាណិជ្ជកម្មនឹង​បន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ​នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ នេះជាការបញ្ជាក់របស់​លោកឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ​-នាំចូលចិនបន្តការជួបជុំគ្នា ដើម្បីប្រមូលកៀរគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍​ខាងលើឱ្យបានច្រើនថែមទៀត​ ក្នុងគោលបំណងផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញ ទៅមក និងជួយជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំ​កិច្ច​ប្រជុំដាក់​ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម