ព័ត៌មានជាតិ
ទីលានទុកដាក់សំរាមតម្លៃជាង ៦ លានដុល្លារ ដាក់ឲ្យប្រើប្រាស់នៅខេត្តបាត់ដំបង
ទីលានទុកដាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ដែលចំណាយថវិកាសាងសង់អស់ជាង ៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាម ខេត្តបាត់ដំបង នាព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង, លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រជាពលរដ្ឋ។


រដ្ឋបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ទីលានទុកដាក់សំរាមខេត្តបាត់ដំបង ជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលសាងសង់ឡើងលើផ្ទៃដីសរុបទំហំ ២០,៨០ហិតា។
ទីលាននេះគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ហិតា។ ចំណោះរណ្ដៅទី១ នេះមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគុប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) ដល់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

យ៉ាងណាមិញ គម្រោងនេះ បានចំណាយពេលដើម្បីសាងសង់រយៈពេល ១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.។
បើតាមការរំពឹងទុករបស់រដ្ឋបាលខេត្ត ប្រជាជនប្រមាណ ៦០% នឹងអាចទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។

ចំពោះការងារសាងសង់ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីលានទុកដាក់សំរាម រួមមាន ផ្លូវចូល, រណ្ដៅកប់សំរាម, រណ្ដៅប្រព្រឹត្តិកម្ម, អគាររដ្ឋបាល, អគារស្នាក់នៅ, អគារញែកសំរាម, អគារផ្គត់ផ្គង់, អគារទុកដាក់កាកសំណល់គ្រោះថ្នាក់, ប៉ុស្តិ៍យាម, រោងជាង, ចំណតរថយន្ត, កន្លែងលាងរថយន្ត, ស្ថានីយថ្លឹងរថយន្ត បណ្ដាញអគ្គិសនី របង និងដាំដើមឈើជាដើម។

ដោយ៖ ថារី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល