ព័ត៌មានជាតិ
តម្លៃថ្នាំជក់កើនឡើងជាងឆ្នាំមុន ធ្វើឲ្យអ្នកដាំដំណាំនេះ មានសេដ្ឋកិច្ចធូរធា
ប្រជាកសិករដាំដំណាំថ្នាំកូតាប និងថ្នាំជក់នៅភូមិសំរោង ស្រុកក្រូចឆ្មារ ខេត្តត្បូថឃ្មុំ មានការសប្បាយរីករាយក្នុងប្រមូលផលដោយសារតម្លៃមានការកើនឡើងជាងឆ្នាំមុន។ កសិករចាប់ប្រមូលផលថ្នាំកូតាប និងថ្នាំជក់ នៅមុនរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឈានចូលមកដល់នេះ។

លោកស្រី ស្រូយ ភាព អាយុ៦០ឆ្នាំ រស់នៅភូមិសំរោង ឃុំ/ស្រុកក្រូចឆ្មារ បានរៀបរាប់ឲ្យដឹងថា នៅលើផ្ទៃដី២ហិកតា ថ្នាំ២ម៉ឺនដើម ចំណាយទុនជិត១០លានរៀល លើការភ្ជួររាស់ ដាំ ទឹក ជី ។ ចំណែកផលចំណេញមិនក្រោម១០លានរៀលនោះទេ លោកស្រីថា ឆ្នាំនេះថ្នាំឲ្យផលល្អជាងឆ្នាំទៅ តម្លៃក៏ល្អជាង ក្នុង១គីឡូក្រាមថ្នាំជក់សម្រេច១ម៉ឺន៥ពាន់រៀល ។

លោកស្រី ស្រូយ ភាព បានបន្ថែមថា ដំណាំថ្នាំជក់រយៈពេលចុងក្រោយនេះ កសិករហាក់ដូចជាបោះបង់ចោល ហើយ កសិករដាំដីមាត់ទន្លេ ព្រែក បឹង ត្រពាំង ចំការ ជាដីតម្រូវការដាំថ្នាំជក់ ដូច្នេះកសិករនៅតែបន្តដាំផ្សងព្រេង ហើយឆ្នាំនេះត្រូវប៉ាន់ជាងដំណាំផ្សេងៗ ។ បើតាមអ្នកប្រកបរបរដាំដំណាំនេះបញ្ជាក់ថា ហានិភ័យរបស់ថ្នាំជក់គឺចាញ់ទឹក បើភ្លៀងជោគជាំខ្លាំង គឺថ្មាំងាប់អស់តែម្តង។ ថ្នាំមានសន្លឹកធំល្អ កសិករត្រូវកាច់ខ្នែងចេញ ហៅថា គ្រៀវនោះ ។ អ្នកស្រីថា ការដាំថ្នាំជក់ល្អជាងដាំបន្លែ ព្រោះបន្លែពេលប្រមូលផល ច្រើនពិបាកលក់ ថ្នាំជក់លក់មិនចេះធុញឡើយ ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មា បានឲ្យដឹងថា ស្រុកក្រូចឆ្មាមានផ្ទៃដីកសិកម្មចំនួន៨០០ហិចតា ក្នុងនោះមានផ្ទៃដាំថ្នាំជក់២០០ហិចតា ។ អាជ្ញាធរផ្តោតលើវិស័យកសិកម្មជាចម្បង យើងមានការិល័យកសិកម្មស្រុក តែងចុះណែនាំផ្តល់ចំណេះដឹងការដាំដុះដល់បងប្អូនកសិករអំពីការជ្រើសរើសពូជ ថ្នាំ ស្រូវ ពោត សណ្តែក ដំឡូង ល្ពៅ ត្រឡាច ននោង ត្រសក់ សណ្តែក ត្រប់ ប៉េងប៉ោះ ល្ង ។ល។ ការប្រើជី ការប្រើទឹក ការបាញ់ថ្នាំសម្លាប់សត្វល្អិតជាដើម ។ ជាងនេះទៀត ស្រុកបានស្តារប្រឡាយទឹកដើម្បីជូនទឹកដល់កសិករ។ ជាលទ្ធផលឃើញថា ប្រជាពលរដ្ឋមានជីវភាពធូរធារគួរមោទនៈភាពជានិរន្តរ៍ ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ