Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានឱ្យខេមបូចាកែតម្រូវខ្លឹមសារអត្ថបទរឿងដកអាជ្ញាប័ណ្ណសារព័ត៌មាន ៣ ជាបន្ទាន់ បើមិនចង់ប្រឈមវិធានការច្បាប់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ បានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJANews) ធ្វើការកែតម្រូវខ្លឹមសារអត្ថបទមួយដែលដាក់ចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ដែលអត្ថបទនេះបានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសន៍មួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងព័ត៌មាន មានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ មិនបានត្រឹមត្រូវដូចការអះអាងនោះឡើយ។

សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្តតួនាទីភាកិច្ច របស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។

ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់ អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុប អាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។

ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ច សម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រុមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

ករណីខាងលើនេះ ពុំមែនជាករណីលើកទីមួយ ដែលសារព័ត៌មាននេះ បានប្រព្រឹត្តខុសឆ្គងនោះទេ គឺកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានខេមបូចា ក៍បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយជាភាសាអង់គ្លេស ដែលមានចំណងជើងថា “UN says press freedom in Cambodia remains severely restricted ក្នុងគេហទំព័ររបស់ខ្លួន ខណៈខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ក៏មានខ្លឹមសារខ្លះបានប្រឌិតពាក្យពេជន៍ដោយបំភ្លឺខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយខាងលើជាបន្ទាន់ដោយត្រូវដកស្រង់ខ្លឹមសារឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុច បើពុំនោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម