Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារស្នើសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាជួយបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឱ្យមានគុណភាព

បានផុស

នៅ

លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
សហការ​ជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារធ្វើការ​បណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើការ​បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន១លាន៥សែននាក់ ខ្ញុំស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ
ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាពដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗដែលមានតម្រូវការ»។

លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើនហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេសដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ព្រោះថា​ បច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្សបានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាពសម្រាប់ជាតិរបស់យើងដែលកម្ពុជានឹងសំបូរធនធានមនុស្សដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។

ជាមួយនឹងនេះ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ថាបច្ចុប្បន្នសមាគមមានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលាដោយបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នាដើម្បីសម្រួលដល់ការលំបាកដោះស្រាយនូវរាល់សំណូមពរនានាឱ្យបានកាន់តែប្រសើរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម