Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ អញ្ជើញភាគីបារាំងមកចូលរួមសង្កេតមើល ការបោះឆ្នោតតំណាងរាស្រ្ដនៅកម្ពុជា

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញភាគីបារាំងមកចូលរួមសង្កេតមើល ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញនេះ គ្រាដែលលោក ប្រាជ្ញ ចន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣។

នៅក្នុងឱកាសនោះ លោកប្រធាន គ.ជ.ប ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ។ បន្ថែមពីលើនេះ លោក ប្រាជ្ញ ចន្ទ គ.ជ.ប ក៏បានអញ្ជើញភាគីបារាំងមកសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២១ ខែមីនានេះថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធាន គ.ជ.ប បានជម្រាបជូនអំពីការត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ។ បន្ថែមពីលើនេះ លោក ប្រាជ្ញ ចន្ទ គ.ជ.ប ក៏បានអញ្ជើញភាគីបារាំង ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ សង្កេតមើលការបោះឆ្នោតនេះ ផងដែរ។

ដោយឡែក​ តាមរយៈការជូនព័ត៌មានពីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ ក៏បានឲ្យដឹងដែរថា សហភាពអ៊ឺរ៉ុប ហាក់ដូចជាបង្ហាញពីបំណងចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣​ដែរ។

លោក សោម សូរីដា បានឲ្យដឹងដែរថា តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧​ ឆ្នាំ ២០២៣​ ការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ​ ចាប់ផ្ដើមពីថ្ងៃទី ១​ ខែមេសា​ ដល់ថ្ងៃទី ១៩​ ខែកក្កដា​ ឆ្នាំ ២០២៣​។

សូមជម្រាបថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​-សង្កាត់ អាណត្តិទី ៥​ ឆ្នាំ ២០២២​ គ.ជ.ប​ បានទទួលចុះឈ្មោះអ្នកសង្កេការណ៍អន្តរជាតិចំនួន ១១០រូប​ មកពីអង្គការ​ និងបណ្ដាប្រទេសចំនួន​ ១៩​៕   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម