ព័ត៌មានជាតិ
រោងចក្រធ្យូងថ្មខេត្តឧត្តរមានជ័យសម្រេច ១០០ ភាគរយ អាចផ្គត់ផ្គង់ថាមពលដល់ខេត្តសៀមរាប
រោងចក្រថាមពលអគ្គិសនីដំណើរការដោយធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ ក្រៅពីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្ត ក៏បានជួយផ្គត់ផ្គង់ដល់ខេត្តសៀមរាបផងដែរ។
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងនៅក្នុងសន្និសីទនៅព្រឹកនេះថា ខេត្តឧត្តរមានជ័យមានរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មមួយកន្លែងស្ថិតក្នុងស្រុកត្រពាំងប្រាសាទ។ រោងចក្រអគ្គិសនីដុតដោយធ្យូងថ្មនេះមានអនុភាព ២៦៥ មេហ្គាវ៉ាត់ ក្រៅពីអាចបំពេញតម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ក៏បានជួយផ្គត់ផ្គង់ដល់ខេត្តសៀមរាប ដោយបច្ចុប្បន្នអាជ្ញាធរកំពុងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីខេត្តឧត្តរមានជ័យទៅកាន់អនុស្ថានីយដែលគ្រោងដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ក្នុងចំណោម ៣០៨ ភូមិក្នុងខេត្តឧត្តរមានជ័យ នៅសល់ភូមិចំនួន ៣២ ភូមិ ដែលមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់។ ទាក់ទងភូមិដែលនៅសេសសល់ បើតាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អាជ្ញាធរខេត្តបានដាក់គោលដៅសម្រេចឲ្យបានគ្រប់ភូមិត្រូវមានអគ្គិសនីប្រើប្រាស់ទាំងអស់ក្នុងអំឡុងខែមិថុនាខាងមុខ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀតដល់គ្រប់មូលដ្ឋានភូមិឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ