Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការផ្សាយ​ព័ត៌មាន​មិនពិត​ ហើយមិនកែតម្រូវ ជាទង្វើដែល​ប្រាស់ចាក​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយមិនព្រមកែតម្រូវ គឺជាទង្វើដែល​ប្រាស់ចាក​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ ខណៈដែលជិត ៣ខែ ឆ្នាំ ២០២៣នេះ​ មាន​អង្គភាព​សារព័ត៌មាន​ចំនួន​ ៥​ហើយ ត្រូវ​បានក្រសួង​ព័ត៌មាន​ សម្រេច​លុបអាជ្ញាបណ្ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១​ ខែមីនានេះថា ការដែលក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញាបណ្ណ​អង្គភាព​សារព័ត៌មាន​ទាំងនោះ​ ដោយ​សារ​តែសារព័ត៌មាន​ទាំង​នោះ​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ខ្វះការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ និង​គ្រប់​ជ្រុង​ជ្រោយ​ពី​ភាគី​ដែលពាក់ព័ន្ធ​។

ម្យ៉ាងទៀត ​អង្គភាព​សារព័ត៌មាន​ទាំងនោះ មិន​ព្រមទទួលស្គាល់កំហុស​ និង​មិនព្រម​ធ្វើការ​កែតម្រូវ​ខ្លឹមសារ​ព័ត៌មាន​ ដែលខ្លួនបានផ្សាយខុស​ និង​អង្គភាពសារ​ព័ត៌មាន​ខ្លះ ត្រូវបាន​រកឃើញបន្ថែមផងដែរ​ ថាសារ​ព័ត៌មាន​នោះ​ បានទទួលផលប្រយោជន៍​ផ្សេងៗ​ ដើម្បី​ជាថ្នូរនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ ឬមិន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជាដើម។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ការផ្សាយ​ព័ត៌មាន​មិនពិត​ មិនកែតម្រូវ​ និង​ទទួល​យក​ផល​ប្រយោជន៍​ជាថ្នូរ​នឹង​ការ​ផ្សាយ​ ឬមិន​ផ្សាយ​ព័ត៌មាន​ ជាទង្វើដែល​ប្រាស់ចាក​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ច្បាប់​ដែល​មាន​ជា​ធរមាន​»។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ អង្គភាព​សារព័ត៌មាន​ និងអ្នកសារ​ព័ត៌មាន ​ត្រូវ​គោរពឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន ព្រមទាំងគោរពឲ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវខ្ពស់ ចំពោះការបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាអ្នក​ប្រកបវិជ្ជាជីវៈ​មួយ។

ជាមួយគ្នានេះ ក៏ត្រូវ​ចង់ចាំនូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ គឺ៖ “អ្នកសារព័ត៌មាន​ កុំបំពានសិទ្ធិ​អ្នក​ដទៃ​ កុំបំភ្លៃការពិត”។ និង “អ្នកសារព័ត៌មាន​ត្រូវ​ផ្សាយ​ព័ត៌មាន​ពិត​ កុំប្រឌិត​កំហុស​ដាក់​អ្នក​ដទៃ”៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម