Connect with us

ព័ត៌មានជាតិ

បេក្ខភាព​នាយករដ្ឋមន្ត្រី​ស្ថិត​នៅ​លើ​គណបក្ស មិន​ស្ថិត​នៅ​លើ​បរទេស​ណាមួយ​ជា​អ្នក​កំណត់​នោះទេ

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយពី​បញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន ឃុំ​សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ (​សម្រាប់​ខេត្ត​ព្រះសីហនុ​)” នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​បន្ទាប់ពី​មាន​ក្រុម​ជ្រុលនិយម​មួយចំនួន បាន​វាយប្រហារ​លើ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រយៈពេល​យូរ ដែល​មកដល់ពេលនេះ មាន​រយៈពេល​៣៦​ឆ្នាំ​មកហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​លើ​គណបក្ស មិន​ស្ថិតនៅលើ​បរទេស​ណាមួយ​ជា​អ្នក​កំណត់​នោះ​ទេ ហើយ​រយៈពេល​៣៦​ឆ្នាំ​កន្លង​នេះ សម្ដេច​ក៏បាន​ពេញ​នូវ​អ្វី ដែលជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទូទៅ​ផង​ដែរ ទើប​ធ្វើ​ឲ្យ​សម្តេច​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​មកដល់​សព្វ​ថ្ងៃ​នេះ​។

លោក​បញ្ជាក់​យ៉ាងនេះ​ថា “​កម្ពុជា​ប្រកាន់​របប​សភានិយម បេក្ខភាព​នាយករដ្ឋមន្ត្រី​ស្ថិតនៅលើ​គណបក្ស មិន​ស្ថិតនៅលើ​បរទេស​ណាមួយ​ជា​អ្នកកំណត់​នោះទេ តែ​រយៈពេល​៣៦ ឆ្នាំ​កន្លង​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ពេញ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទូទៅ គឺ​នាំមក​នូវ​សន្តិភាព ស្ថេរភាព នៅក្នុង​សង្គម ដែលជា​និមិត្តរូប នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាពលរដ្ឋ របស់​ជាតិ ការ​ឡើង​រស់​ឡើងវិញ​របស់​សាសនា និង​វិបុលភាព​របស់​កម្ពុជា​”​។

ជាមួយគ្នា​នោះ លោក ផៃ ស៊ី​ផាន អះអាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​នាំមក​នូវ​ការអភិវឌ្ឍន៍​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើម​ក៏​ពី​មូលដ្ឋាន រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ រួម​សុខ​រួមទុក្ខ នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ ជាក់ស្តែង​ពិតប្រាកដ ប៉ុន្តែ​សារព័ត៌មាន​មួយចំនួន បែរ​ជា​យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធានបទ នៃ​ការ​ប្រហារ​តាមបែប​អវិជ្ជមាន ប៉ុន្តែ​យើងទាំងអស់​គ្នា​​ទទួលស្គាល់​ថា មាន​សម្ដេច​តេ​ជោ ហ៊ុន សែន គឺមាន​សន្តិភាព មាន​សម្ដេច​តេ​ជោ ហ៊ុន សែន គឺមាន​ស្ថេរភាព​នៅក្នុង​សង្គម ដូច្នេះ​យើង​ប្តេជ្ញា​ថា យើង​ត្រូវការ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​អាទិភាព​ខ្ពស់​បំផុត ជា​ថ្នាក់ដឹកនាំ​របស់​ប្រទេសជាតិ ហើយ​យើង​លះបង់​គ្រប់​តម្លៃ ក្នុងការ​ការពារ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ការពារ​សន្តិ​ភាព​ផងដែរ​។

សូម​បញ្ជាក់​ថា ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ គឺជា​ខួប​ទី​៣៦​ឆ្នាំ នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែល​ពេលនោះ សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី ​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ មកដល់​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ហើយ​ដែល​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​បានយូរ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។

​រយៈពេល​៣៦​ឆ្នាំនេះ កម្ពុជា​បាន​ឆ្លងកាត់​មហា​ឧបសគ្គ​ធំៗ​រាប់មិនអស់ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ដ៏​វៃឆ្លាត និង​មានបទពិសោធន៍​បំផុត​របស់​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​មកទល់​សព្វថ្ងៃ ហើយ​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ក៏បាន​គោរព​ជូនពរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​សុខ​ភាពល្អ ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង និង​ដើម្បី​ផ្តល់​ជា​ម្លប់​ដ៏​កក់ក្តៅ​បំផុត សម្រាប់​ប្រទេសជាតិ​ទាំងមូល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម