ព័ត៌មានជាតិ
គ្រោងប្រែក្លាយព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ» នៅព្រឹកថ្ងៃទី២១ ខែមីនា នេះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបានកំពុងសិក្សាបន្ថែម លើគម្រោងប្រែក្លាយព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដែលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រភាគឦសាន នៃក្រុងសំរោងខេត្តឧត្តរមានជ័យទៅជាតំបន់អេកូរទេសចរណ៍ធម្មជាតិនាពេលឆាប់ៗខាងមុខ។

លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា នៅខេត្តឧត្តរមានជ័យមានព្រៃសហគមន៍ជាច្រើន ក្នុងនោះក៏មានព្រៃសហគមន៍រុក្ខវ័ន្តមួយកន្លែង ដែលបានគ្រប់ដណ្ដប់លើផ្ទៃដីប្រមាណជិត ៣ម៉ឺនហិតា។ ព្រៃសហគមន៍រុក្ខវ័ន្តគឺសម្បូរទៅដោយដើមឈើតូចធំជាច្រើនប្រភេទ និងទីជម្រកសត្វព្រៃស្ទើរគ្រប់ប្រភេទ ក៏ដូចជាសំណង់សាទនានាផងដែរ។
លោក ប៉ែន កុសល្យ បានបញ្ជាក់ថា បានជាលោកគិតគូរប្រែក្លាយព្រៃសហគមន៍សង្ឃរូបវន្តទៅជាតំបន់អេកូរទេសចរណ៍ធម្មជាតិ ដោយសារទីនោះសម្បូរដោយសម្បត្តិធម្មជាតិជាច្រើន ជម្រកនៃសត្វព្រៃ គួបផ្សំពេលបច្ចុប្បន្ននេះ មិនថាតែទេសចរអឺរ៉ុប ក៏ដូចជាទេសចរកម្ពុជាមួយចំនួន ពិសេសយុវវ័យច្រើននិយមចូលចិត្តការដើរលេង បោះតង់ជាដើម។ ដូច្នេះ លោកក៏រំពឹងថា ភ្ញៀវទេសចរជាច្រើន ដែលបានមកទស្សនាខេត្តសៀមរាប អាចនឹងហៀរមកដល់ខេត្តឧត្តរមានជ័យ ដើម្បីមកទស្សនាតំបន់អេកូរទេសចរណ៍ធម្មជាតិ។

លោកអភិបាលខេត្តមានប្រសាសន៍ថា ដោយបានមើលឃើញពីសម្បត្តិធម្មជាតិដ៏មានតម្លៃលើការជំរុញសេដ្ឋកិច្ច អាជ្ញាធរខេត្តកំពុងសិក្សាស្វែងយល់ ក៏ដូចជាពិភាក្សាជាមួយក្រសួងបរិស្ថានស្វែងរកដៃគូរអភិវឌ្ឍន៍ឍនៅតំបន់អេកូរទេសចរណ៍ធម្មជាតិ ដើម្បីអាចជួយលើកមុខមាត់ខេត្តក៏ដូចទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនបន្ថែមទៀត៕


អត្ថបទ៖ ថារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ