ព័ត៌មានជាតិ
កម្ពុជា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រពហុភាគីនិយម
កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឲ្យក្លាយជាយន្តការអនុតំបន់ដ៏មានសារៈសំខាន់ក្នុងគោលដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការកសាងសហគមន៍ប្រកបដោយសន្តិភាព និងវិបុលភាព។ នេះ ជាការអះអាងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា តាមរយៈសារលិខិតអបអរសារទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣។
តាមរយៈសារលិខិតនេះ លោក ប្រាក់ សុខុន បានលើកឡើងថា ការប្រែក្លាយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងចូលរួមគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងឈានទៅសម្រេចបានខ្សែក្រវ៉ាត់នៃការអភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង ក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក និងសមុទ្រ។ ក្នុងនោះលោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ យន្តការអនុតំបន់មួយនេះ ក៏បានបំពេញបន្ថែមរួចមកហើយដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។
ប្រមុខការទូតកម្ពុជា បានបន្ថែមថា តាមរយៈការដាក់ឲ្យអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ ក៏នឹងផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេចបានពីផែនការសកម្មភាពកន្លងមក។ ក្នុងនោះ លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។
ប្រមុខការទូតរូបនេះ បានបញ្ជាក់ដែរថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះដែលមានទឹកប្រាក់ប្រមាណ៣១លានដុល្លារអាមេរិក។ លោកបានបន្តថា សកម្មភាពកិច្ចសហប្រតិបត្តិការនេះមានភាពចម្រុះ និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ទាំងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ជាដើម។
បើតាមលោក ប្រាក់ សុខុន ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ការជំរុញនៃកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង និងផ្អែកលើបំណងប្រាថ្នារួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងអនាគតរួមគ្នាប្រកបដោយវិបុលភាព គឺយន្តការអនុតំបន់នេះបានរក្សាការរីកចម្រើនលើគ្រប់រូបភាពនៃការអភិវឌ្ឍ ជាពិសេសផ្តោតសំខាន់លើការកសាងភាពធន់ តាមរយៈកំណើនប្រកបដោយចីរភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ