Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បង្កើតកម្មវិធី​“សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស” ដើម្បីជំរុញការយល់ដឹងដល់និស្សិតកម្ពុជា

បានផុស

នៅ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានរៀបចំកម្មវិធី “សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស” ដើម្បីឱ្យនិស្សិតមានការយល់ដឹងអំពីការរស់នៅក្នុងប្រទេសមានសន្តិភាពក្រោយបញ្ចប់សង្រ្គាម និងការសិក្សារៀនសូត្ររបស់ពួកគេ នៅ AmCam Exchange ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ មាននិស្សិតចូលរួមពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាប្រមាណ ៤០នាក់ ព្រមទាំងមានវាគ្មិនកិត្តិយស២រូបផ្សេងទៀត គឺលោកសាស្ត្រាចារ្យ Justin Dara Op ជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោក ជា សុភា អគ្គនាយករបស់បណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង AmCam Exchange ផងដែរ។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងនៅក្នុងកម្មវិធីនេះថា លោកបង្កើតវេទិកានេះឡើងមក ដើម្បីដាស់ចិត្តគំនិតមនុស្សគ្រប់រូបយល់ដឹងពីសន្តិភាព និងដឹងថា សន្តិភាពមិនមែនបង្កើតមកបានងាយស្រួលឡើយ។ ប៉ុន្តែ មនុស្សត្រូវចេះយកចំណេញពីសន្តិភាព។ យុវជនត្រូវយកចំណេញពីសន្តិភាពដើម្បីរៀនសូត្រ បង្កើតចំណេះដឹង និងធនធានមនុស្ស។

ក្នុងវេទិកានេះ ក្រុមនិស្សិតបានឡើងបកស្រាយ ពិភាក្សាគ្នា បញ្ចេញមតិទៅវិញទៅមកអំពីអ្វីដែលខ្លួនបានរៀនសូត្ររយៈពេល២៥ឆ្នាំ ដែលប្រទេសមានសន្តិភាពនេះ។ ធ្វើបែបនេះ ដើម្បីជំរុញឱ្យនិស្សិតគ្រប់រូបហ៊ាននិយាយពីអ្វីដែលខ្លួនបានយល់ដឹង និងរៀនសូត្រ ព្រមទាំងសកម្មភាពដែលយុវជនគ្រប់ គួរធ្វើដើម្បីសង្គមជាតិមានភាពរីកចម្រើន ។ នេះបើតាមការថ្លែងរបស់លោកសាស្ត្រាចារ្យ។

ចំណែក លោក ជា សុភា បានថ្លែងថា ការអប់រំ គឺជារឿងសំខាន់បំផុតដែលនាំឱ្យមនុស្សមានការអភិវឌ្ឍ ព្រមទាំងជួយដល់ខ្លួនឯង គ្រួសារ និងសង្គម ដើម្បីឱ្យសង្គមមានការអភិវឌ្ឍបន្តទៀត គឺមានតែយុវជនប៉ុណ្ណោះដែលជាសរសរទ្រូងរបស់ប្រទេសជាតិ។ យុវជន គឺជាចំណែកដ៏ធំមួយក្នុងការជួយកសាងជាតិជាមួយនឹងរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រទេសមានសន្តិភាពបរិបូរណ៍។

លោក ជា សុភា បានលើកឡើងបន្តថា ការសិក្សា គឺសំខាន់ណាស់ ដូច្នេះនិស្សិតគ្រប់រូបសិក្សាជាមួយគ្រូតែមួយមុខមិនគ្រប់គ្រាន់ឡើយ គឺត្រូវសិក្សាដោយខ្លួនឯងបន្ថែមទៀត ធ្វើការស្រាវជ្រាវ អាន និងធ្វើកិច្ចផ្សេងៗ ដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខបន្តទៀត។

រីឯ លោកសាស្រ្តាចារ្យ Justin Dara Op បានចែករំលែកថា​ បច្ចុប្បន្ននេះ កម្ពុជា ជាប្រទេសដែលមានសន្តិភាពពេញលេញ គ្មានសង្គ្រាមទៀតឡើយ។ ដូចនេះ សិស្ស និស្សិតគ្រប់រូបគួរខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យបានល្អ ជាប្រយោជន៍ដល់ប្រទេសជាតិ ពោល គឺរៀនគ្រប់ទីកន្លែង ពង្រឹងគ្រឹះឱ្យបានរឹងមាំ។ កំឡុងពេលពង្រឹងសមត្ថិភាព និស្សិតត្រូវប្រកាន់ជំហររបស់ខ្លួន និងមានការគិត ចេះបែងចែក ថ្លឹងថ្លែង ដោយប្រកាន់យកភាពត្រឹមត្រូវ និងអភិវឌ្ឍន៍ខ្លួនក្នុងនាមជាខ្មែរ។

និស្សិតផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កញ្ញា ហៀត ផារ៉ាវីន បានបកស្រាយថា ការទទួលបានសន្តិភាព នាំឱ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ មានការអភិវឌ្ឍក្នុងសង្គម និងជីវភាពរបស់ប្រជាជនខ្មែរមានការរីកចម្រើនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែង ខិតខំធ្វើយ៉ាងណាជួយដល់ប្រជាជន និងប្រទេសគ្រប់ស្ថានភាព ជាពិសេស កំឡុងពេលមានវិបត្តិកូវីដ-១៩តែម្តង។ ដើម្បីជួយជាតិបាន យុវជនត្រូវស្គាល់ខ្លួនឯងជាមុននូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន រួចហើយបង្កើនចំណេះដឹង ដោយរៀនសូត្រ និងយកគម្រូតាមបុគ្គលល្បីៗនៅក្នុងសង្គម។ នេះបើតាមការលើកឡើងរបស់កញ្ញា ហៀត ផារ៉ាវីន។

ចំណែក កញ្ញា សំណាង ចាន់ស្រីណុច ជានិស្សិតប្រវត្តិសាស្ត្រដូចគ្នាបានលើកឡើងថា រយៈពេល២៥ឆ្នាំ ដែលប្រទេសមានសន្តិភាព កម្ពុជាទទួលបានការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ សាសនា ច្បាប់​ សេដ្ឋកិច្ច និងសុខាភិបាលជាដើម។ កញ្ញាបន្តថា វិស័យទាំងអស់នេះ មានការយល់ដឹងច្រើនពីប្រជាជនខ្មែរ ហើយក៏មានការអភិវឌ្ឍ និងរីកចម្រើនទៅមុខជាបន្តបន្ទាប់ដើម្បីឆ្ពោះទៅរកស្ថេរភាពនៃសន្តិភាពក្នុងប្រទេសផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម