Connect with us

ព័ត៌មានជាតិ

បើកបរបញ្ច្រាសផ្លូវល្បឿនលឿន ចាប់ឃាត់​អ្នក​បើកបរ​ផាកពិន័យតាមច្បាប់

បានផុស

នៅ

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់ពីការ​ឃាត់អ្នក​បើកបរ​រថយន្ត​ដែល​បើកបររថយន្ត​បញ្ច្រាស​ទិស​ចរាចរណ៍​នៅលើផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ក្រសួងសាធារណការ​និង​ដឹកជញ្ជូនបាន​បញ្ជាក់ថា កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ មានរថយន្តពីរគ្រឿងបាន​បើកបរបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្រុមការងារផ្លូវល្បឿន​លឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្តនិងអ្នកបើកបរ ដើម្បីអប់រំនិងផាកពិន័យតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯងនិងអ្នកដទៃ។

ជាថ្មីម្តង​ទៀត ក្រសួង​បាន​អំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម