ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញ ហៅអ្នកលក់នំបញ្ចុកមកបញ្ចាក់បន្ថែមដល់រដ្ឋបាលខណ្ឌ
នៅរសៀលថ្ងៃតី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយពីចេញសេចក្ដីស្រាបបំភ្លឺរួចមក លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញស្ត្រីអ្នកលក់នំបញ្ចុកដែលចាក់ទឹកសម្លនៅមុខព្រះបរមរាជវាំង មកបំភ្លឺបន្ថែមនៅរដ្ឋបាលខណ្ឌ ដើម្បីឲ្យកាន់តែច្បាស់ចៀសវាងមានយល់ច្រឡំ។

តាមការបញ្ជាក់ពីស្តី្រអ្នកលក់នំបញ្ជុកថា ការដែលធ្វើឲ្យខ្ចាយទឹកសម្លខ្មែរដ៏ឈ្ងុយនេះ ដោយសារគាត់គ្រវាត់ដងរែកត្រូវចំឆ្នាំងសម្លដោយខ្លួនឯង។ ដូចនេះសូមមហាជនកុំមានការភាន់ច្រលំបន្តទៀត។
បន្ទាប់ពីបានយល់ពីកំហស់របស់ខ្លួន និងបញ្ជាក់ពីការពិតហើយនោះ លោកអភិបាលខណ្ឌដូនពេញ ក៏បានម៉ៅនំបញ្ចុករបស់ស្រ្តីរូបនេះទាំងអស់ចែកជូនមន្ត្រីក្នុងរដ្ឋបាលខណ្ឌផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្សព្វផ្សាយចែកចាយនូវវីដេអូពីសកម្មភាពរបស់កម្លាំងសណ្ដាប់ខណ្ឌដូនពេញ ដែលនៅក្នុងវីដេអូនោះគេឃើញមានការចាក់ទឹកសម្លខ្មែររបស់ស្ត្រីអ្នកលក់នំបញ្ចុកចោលទៅលើការ៉ឺឡា ដែលករណីនេះធ្វើឲ្យមតិមហាជនជាច្រើនបានរិះគន់លើកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។

បើតាមរដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ចំនួនន៣ចំណុចថា ១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតឲ្យលក់ដូរនៅទីតាំងនេះឡើយ។
២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។

៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈ គឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ