ព័ត៌មានជាតិ
ក្តៅៗ! សមត្ថកិច្ចបានបាញ់សម្លាប់ ឃាតកបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់មុននេះ
ឃាតកដែលរត់គេចខ្លួន បន្ទាប់ពីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានស្លាប់នៅមុននេះ។
បើតាមសមត្ថកិច្ច ឃាតកជាជនដៃដល់ត្រូវបានបាញ់សម្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារបាញ់តដៃមិនព្រមប្រគល់ខ្លួន។
គួរបញ្ជាក់ថា ឃាតកក្រោយបាញ់នាយរងលោករ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បានរត់គេចខ្លួនពីខេត្តមួយទៅខេត្តមួយ ដោយមានការតាមប្រមាញ់ពីកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។
សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបុរសអ្នកបើករថយន្តឲ្យជនដៃដល់ ឈ្មោះ កែ ចាន់មាន និងត្រូវបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន។
ចំណែកជនល្មើសនៅបន្តរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរី បន្តដល់ខេត្តរតនគិរី និងទៅដល់ខេត្តស្ទឹងត្រែង ហើយសមត្ថកិច្ចបានបន្តរុករកដល់ខេត្តក្រចេះ។ រហូតល្ងាចនេះបានចាប់កន្លែងលាក់ខ្លួនរបស់ជនល្មើស តែដោយសារមានការបាញ់តដៃមិនព្រមឲ្យចាប់ខ្លួន សមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួនបាញ់សម្លាប់តែម្តង៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត