Connect with us

ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ គាំទ្រការចាត់វិធានការចំពោះជនដែលប្រមាថអង្គព្រះមហាក្សត្រ

បានផុស

នៅ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងក្នុងនាមជាញាតិវង្សមួយអង្គផងនោះ បានប្រកាសគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការច្បាប់ចំពោះក្រុមបុគ្គលដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រនេះ គឺបានធ្វើឡើងបន្ទាប់ពីមានក្រុមបុគ្គលប្រឆាំងមួយចំនួនបានលើកឡើង និងចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើសម្ដេចតេជោ ហ៊ុន សែន ថា បានប្រមាថលើព្រះចេស្តាព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។  

ទាក់ទិននឹងការចោទប្រកាន់នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា៖«សូមកុំដើម្បីតែផលប្រយោជន៍របស់ខ្លួន​ យកព្រះចេស្តាព្រះមហាក្សត្រ​ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​នៃប្រជាជាតិខ្មែរ​ទៅប្រើប្រាស់ខុសពីច្បាប់ដែលបានកំណត់​។ ទន្ទឹមនេះ ព្រះអង្គម្ចាស់ក៏បានប្រកាសគាំទ្រ​ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការយកជនបង្កពីបទប្រមាថព្រះចេស្តារព្រះមហាក្សត្រមកកាត់ទោសតាមផ្លូវ​»។

កាលពីល្ងាចថ្ងៃទី២១ ខែមីនា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក្រោយបានបង្ហោះសារបែបញុះញង់ ពាក់ព័ន្ធនឹងការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងការចោទប្រកាន់ទៅលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលផ្ទុយពីការពិត។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើត្រង់ណាដែលថា សម្ដេចបានប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ សម្ដេចតេជោ បានអះអាងថា សម្ដេច នឹងមិនលើកលែងឡើយចំពោះលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបំភ្លៃព័ត៌មាន មួលបង្កាច់ និងចោទប្រកាន់បែបនេះមកលើសម្ដេច។

បន្ថែមលើនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេច មិនទទួលយកការសុំទោសណាមួយឡើយរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដោយសម្ដេចចាត់ទុកការចោទប្រកាន់នេះ គឺជាចេតនាអាក្រក់ ដែលធ្វើឲ្យប៉ពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងកិត្តិយសរបស់សម្ដេចផ្ទាល់ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម