ព័ត៌មានជាតិ
លម្អិតសមត្ថកិច្ចព័ទ្ធព្រៃជិតមួយអាទិត្យ ទើបអាចរកឃើញឃាតកដៃឆៅបានសម្រេច
ឃាតកបាញ់សម្លាប់មន្ត្រីនគរបាលនាកណ្តាលរាជធានីភ្នំពេញ បានបាត់បង់ជីវិតហើយ ក្រោយមិនព្រមប្រគល់ខ្លួន ថែមទាំងបានផ្ទុះអាវុធដាក់លើសមត្ថកិច្ចនៅថ្ងៃទី១៥មករានេះថែមទៀតក្នុងខេត្តក្រចេះ។
យោងតាមមន្ត្រីនគរបាលខេត្តក្រចេះ ឃាតកជាជនសង្ស័យឈ្មោះអ៊ា ណារ៉េន បានស្លាប់ក្នុងការហ៊ុំព័ទ្ធមួយរបស់សមត្ថកិច្ចនៅភ្នំខៀវ, ភូមិអូរព្រះ, ឃុំអូរគ្រៀង ស្រុក សំបូរ នៃខេត្តក្រចេះ បន្ទាប់ពីមិនព្រមប្រគល់ខ្លួនមកឲ្យសមត្ថកិច្ចចាប់ខ្លួន បើទោះបីជាបានធ្លាក់ក្នុងការហ៊ុំព័ទ្ធក៏ដោយ។
សមត្ថកិច្ចបានដាក់កម្លាំងពង្រាយក្នុងខេត្តក្រចេះប្រមាណជិតមួយសប្តាហ៍ ក្នុងការតាមប្រមាញ់ចាប់ខ្លួនឃាតកសង្ស័យ។
លោកវរសេនីយ៍រ៉េត ស៊ី ណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវឃាតករបាញ់សម្លាប់ ក្នុងហេតុការណ៍ទាស់សម្តីគ្នាមួយ ពេលមានគ្រោះថ្នាក់ចរាចរណ៍វេលាយប់ថ្ងៃទី៣០ធ្នូនៅតាមបណ្តោយមហា វិថីសហ ព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ។ ឃាតកឈ្មោះអ៊ា ណារ៉េន បានរត់គេចខ្លួនចាប់ពីថ្ងៃកើតហេតុ ហើយសមត្ថកិច្ចចម្រុះបានតាមប្រមាញ់ ទើបល្ងាចនេះបានកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងបាញ់សម្លាប់ក្រោយពេលមានការបាញ់តដៃពីជនល្មើស៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ