ព័ត៌មានជាតិ
អេប អេស៊ីលីដាម៉ូបាល ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ នឹងពង្រីកការទូទាត់ឆ្លងដែនទៅដល់វៀតណាមឆាប់ៗនេះ
បន្ទាប់ពីបានដាក់អនុវត្តដោយជោគជ័យនៅប្រទេសថៃ កាលពីឆ្នាំ ២០២០ រួចមក ឥឡូវនេះអេប អេស៊ីលីដាម៉ូបាល ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ នឹងពង្រីកការទូទាត់ឆ្លងដែនទៅដល់ប្រទេសវៀតណាមនាពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ពុជាក្នុងការទូទាត់ប្រាក់ និងជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ធនាគារអេស៊ីលីដាភីអិលស៊ី បានឲ្យដឹងថា បច្ចុប្បន្ននេះអតិថិជនកម្ពុជាអាចចាយប្រាក់រៀលបានគ្រប់ទីកន្លែងនៅប្រទេសថៃ ហើយឆាប់ៗនេះក៏អាចចាយប្រាក់រៀលនៅប្រទេសវៀតណាមបានផងដែរ តាមរយៈ QR លើអេប អេស៊ីលីដាម៉ូបាល។
តាមរយៈ QR លើអេប អេស៊ីលីដាម៉ូបាល នេះ នឹងផ្តល់ជូនអតិថិជនកម្ពុជាដែលបានទៅកម្សាន្ត និងស្នាក់នៅប្រទេសវៀតណាមទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល ក៏ដូចជាជួយជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយស្របតាមទិសដៅធនាគារជាតិ នៃកម្ពុជា ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
ជាជំហានបន្ទាប់ ធនាគារអេស៊ីលីដា ក៏មានគម្រោងពង្រីកការទូទាត់ឆ្លងដែនតាម QR នេះ ដល់បណ្ដាប្រទេសអាស៊ានមួយចំនួនបន្ថែមទៀតផងដែរ ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ខណៈធនាគារបានដាក់អនុវត្តការទូទាត់ឆ្លងដែននេះរួចហើយនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់កម្ពុជា។
អតិថិជនកម្ពុជា គួរជួយគាំទ្រអេប អេស៊ីលីដាម៉ូបាល ជាផលិតផលដែលបង្កើតឡើងដោយស្នាដៃរបស់កូនខ្មែរឲ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់កិត្យានុភាពជាតិទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ ២០២៣ នេះ មានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាល របស់ធនាគារ អេស៊ីលីដា បានកើនឡើងប្រមាណជិតបីលាននាក់៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន