Connect with us

ព័ត៌មានជាតិ

លោក ស៊្រុន ពៅ បារម្ភពីការធ្លាក់ចុះអ្នកចិញ្ចឹមជ្រូក ក្រោយខាតមួយក្បាល​ប្រហែល ៥០ដុល្លារ

បានផុស

នៅ

ស្ថានភាពទីផ្សារជ្រូកនៅកម្ពុជា នាពេលបច្ចុប្បន្ន មិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារការចិញ្ចឹមលើសតម្រូវការ បណ្តាលឱ្យសល់ ធ្វើឱ្យអ្នកចិញ្ចឹមត្អូញត្អែរពីការខាតបង់ប្រាក់។ នេះជាការបញ្ជាក់របស់លោក ស៊្រុន ពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃ ពុធនេះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ជ្រូករស់លក់បានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតអស់ប្រហែល ៥០ដុល្លារ ក្នុងជ្រូកមួយក្បាល។ លោកថា ការខាតបង់នេះ ដោយសារវត្ថុធាតុដើម ដូចជា ចំណីឡើងថ្លៃ រួមផ្សំនឹងវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យតម្លៃជ្រូកលើទីផ្សារធ្លាក់ចុះ ការចិញ្ចឹមរបស់ពលរដ្ឋសល់ច្រើនលើសតម្រូវការ។

ទាក់ទិននឹងបញ្ហានេះ លោក ស៊្រុន ពៅ បារម្ភថា នាថ្ងៃខាងមុខ កម្ពុជា អាចនឹងខ្វះសាច់ជ្រូកសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយសារការខាតបង់របស់អ្នកចិញ្ចឹមនាពេលនេះ ធ្វើឱ្យពួកគាត់បោះបង់មុខរបរនេះ ទៅចាប់អាជីពផ្សេងវិញ។

លោកបន្តដូច្នេះថា«អ្វីដែលបារម្ភបំផុតនោះ យើងខ្លាចនាថ្ងៃខាងមុខដ៏ខ្លីនេះ នៅពេលទីផ្សារដើរវិញ កសិករឈប់​ចិញ្ចឹមធ្វើឱ្យខ្វះខាតទីផ្សារ ប៉ះពាល់ដល់វិស័យស្បៀងក្នុងប្រទេស ដោយសារកសិករចិញ្ចឹមខាត ឈប់ចិញ្ចឹម»។

ប្រធានសមាគមបន្ថែមថា ការចិញ្ចឹមជ្រូកនៅកម្ពុជាច្រើនហូរហៀ ធ្វើឱ្យមានកំណើនលើសតម្រូវការទីផ្សារ រហូតដល់មានការនាំចេញទៅប្រទេសជិតខាងថែមទៀត។ ​​ប៉ុន្តែកំណើននៃការនាំចេញតិចតួចប៉ុណ្ណោះ។

បើតាមការប៉ាន់ស្មានតម្រូវការទីផ្សារជ្រូកនៅកម្ពុជា មានការធ្លាក់ចុះពី ៧ពាន់ ទៅ៨ពាន់ក្បាលក្នុងមួយថ្ងៃ មកត្រឹម ៦ពាន់ទៅ ៧ពាន់ក្បាល ពោលគឺបាត់អស់ ២០-៣០ភាគរយ។ លោក ស៊្រុន ពៅ បានប៉ាន់ស្មានថា ការធ្លាក់ចុះ​តម្រូវការទីផ្សារនេះ អាចមកពីប្រជាពលរដ្ឋមិនសូវសម្បូរលុយដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ ឬបណ្តាលមក​ពីការនាំចូលរបស់ផ្សេងៗបំពេញបន្ថែម។

ប្រធានសមាគមរូបនេះ ចាត់ទុកថា សាច់ជ្រូកមានសារៈសំខាន់ណាស់ ក្នុងវិស័យចំណីអាហារនៅកម្ពុជា។ លោកថា ទោះជាអ្នកខ្សត់ខ្សោយយ៉ាងណា ក៏អាចមានលទ្ធភាពទិញសាច់ជ្រូកបរិភោគបានដែរ។​

ទន្ទឹមនឹងនេះ លោក ស៊្រុន ពៅ បានស្នើដល់អ្នកចិញ្ចឹមកុំបោះបង់មុខរបរនេះ ដោយលោករំពឹងថា ទីផ្សារជ្រូក​នឹងមានតម្លៃល្អឡើងវិញនាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏សង្ឃឹមថា រាជរដ្ឋាភិបាល នឹងគិត​គូលើ​ដំណោះស្រាយទីផ្សារជូនពលរដ្ឋឆាប់ៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

អ្នកដឹកនាំរឿង «Squid Game» ប្រាប់ហេតុផលជ្រើសតួពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទមកសម្ដែង

ព័ត៌មានជាតិ៧ នាទីutes មុន

អង្គុយជុំគ្នាអាំងភ្លើងបំបាត់រងានាពេលព្រឹក នៅតែជាទម្លាប់មួយរបស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសាហាវ កំពុងរាលដាលខ្លាំង

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជា-ឥណ្ឌូនេស៊ី ចង់បង្កើនពាណិជ្ជកម្មអង្ករ និងអាហារហាឡាល់

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងឧស្សាហកម្មបន្ថែមសេវាឌីជីថលចំនួន៧ ដើម្បីផ្ត​ល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម