Connect with us

ព័ត៌មានជាតិ

ក្រោមក្រសែភ្នែក នៃសង្គ្រាមឆាបឆេះក្លាយជាផេះងងឹតខ្មៅ ឥឡូវប្រែក្លាយជាទីព្រះអគ្គិជ័យកីឡាក្រហមឆ្អៅលើសង្គ្រាមសង្វៀន ដណ្ដើមពានមេដាយទៅវិញ ដែលរង់ចាំអស់ ៦៤ ឆ្នាំមកហើយ

បានផុស

នៅ

បទវិចារណកថា ៖ ដោយ លោក ម៉ិច សុខន (SOKHAN MECH .Mr ) អ្នក​បង្កើត​ពហុ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រល់ខេម សម្រាប់​ជួយ​សម្រួល​ការ​បញ្ជូន​សំណាក ក្នុង​មន្ទីរពេទ្យ​នានា តែ ១ គត់ នៅ​កម្ពុជា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាក់ស៊ី​ជូន​ខ្ញុំ​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ថត​យក​ព័ត៌មាន​ការ​ប្រកួត​កីឡា​នៅ​ទីនោះ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆាប់ៗ​នេះ ក្នុង​ឆ្នាំ ២០២៣។ នេះ​អាច​ជា​សំដី​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងឡាយ​ពេល​ដើរ​ចេញ​ពី​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ។

អតីតកាល​ភ្លើង​សង្គ្រាម​ឆាបឆេះ​ងងឹត​ខ្មៅ​បន្ត​រហូត​ដល់​ឆ្នាំ ១៩៩៨ អ្នកកាសែត​អន្តរជាតិ​ទាំងឡាយ​ពេល​បាន​មក​ដល់​កម្ពុជា​ដើរ​ចេញពី​ព្រលានយន្តហោះ​ភ្លាម តែងតែ​បន្ត​ដំណើរ​របស់​ពួកគាត់​ឲ្យ​ទៅ​ដល់​ព្រំដែន​កម្ពុជា-ថៃ យ៉ាង​លឿន​ឲ្យ​ខាងតែបាន។ នៅ​ទីនោះ​ហើយ​ធ្លាប់​ជា​កន្លែង​កាក់កប​របស់​ពួកគាត់​ដើម្បី​ថតរូប​យក​រូបភាព​ដោយ​ឯករាជ្យ​ក្រឡាប់​ផ្អៀង​ទៅ​ម្ខាង​ទៀត នៃ​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​លក់​យក​កម្រៃ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ ផ្សាយ​អំពី​រឿង​ទុក្ខសោក​វេទនា​របស់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​តំបន់​សង្គ្រាម។ បែបយ៉ាង​នេះ​ហើយ​ទេ​ដឹង ពីព្រោះ​រាល់​ព័ត៌មាន​កាលពី​អតីតកាល​គ្រប់ពេលវេលា​ឮ​តែ​រឿង​សង្គ្រាម​ៗៗ ទោះបី​កម្ពុជា​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួនឯង និង​គ្មាន​សង្គ្រាម​លើ​តំបន់​ភាគ​ច្រើន​បំផុត​ទូទាំង​ប្រទេស​ក៏ដោយ ប៉ុន្តែ​ជាមួយ​ក្រសែភ្នែក​របស់​អស់​លោក លោកស្រី អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងឡាយ​ធ្វើ​មើល​មិន​ឃើញ​ទាល់តែសោះ។

ពេល​ដែល​សង្គ្រាម​ផ្តើម​ឆាបឆេះ​លើ​មាតុភូមិ​ដ៏​កម្សត់ ១ នេះ លោក លោកស្រី ដែល​ល្បី​រន្ទឺ​គេ​កោតសរសើរ​ពេញ​ទូទាំង​ប្រទេស​នា​ពេលនោះ​ថា ជា​បញ្ញវន្ត បណ្ឌិត វិស្វករ​….មកពី​ប្រទេស​លោក​ខាងលិច ដាក់​មេ​ប្រូច​រក​ភព​ឋានសួគ៌​សុខសាន្ត ដោយ​មិន​ខ្វល់ខ្វាយ​នឹង​វាសនា​មាតុ​ភូមិកំណើត​របស់​ខ្លួន​បន្តិច​ទាល់តែសោះ នៅ​ពេល​សង្គ្រាម​កំពុងតែ​ឆាបឆេះ និង​រង​នូវ​របប​វាល​ពិឃាដ​ប្រល័យ​ពូជសាសន៍​នា​ពេលនោះ បែរជា​មក​អួត​តាំង​ខ្លួន​ឯង​ជា​អ្នក​ស្នេហាជាតិ​ពេល​កម្ពុជា​មាន​សន្តិភាព​ទៅ​វិញ។ សង្គ្រាម​ផ្ដើម​ឆាបឆេះ​លើ​មាតុភូមិ អ្វីៗ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម ជាពិសេស​សាលារៀន​គ្រប់​កម្រិត ត្រូវ​បាន​បញ្ចប់​ទូទាំង​ប្រទេស មានតែ​អតីត​អច្ឆរិយ វីរ​កុលបុត្រ នៃ​គង្គា​ស័ក្ដិសិទ្ធិ​ធាតុ​ពង្ស​នាគរាជ ទី​កំណើត​ទន្លេ​មេគង្គ​លើ បែរជា​អ្នក​ទទួល​បន្ទុក​អម្រែក​ជាតិ​ធ្ងន់ធ្ងរ​ទាំង​វ័យ​ក្មេង តស៊ូ​ដឹកនាំ​បញ្ចប់​អណ្ដាតភ្លើង​សង្គ្រាម​ដែល​បង្កាត់​លើ​មាតុភូមិ​ខ្លួនឯង​ដោយសារ​ស្នាដៃ​ឃោរឃៅ​ព្រៃផ្សៃ ក្រុម​មនុស្ស​ចាស់​ស្ពាយ​សញ្ញាបត្រ​បណ្ឌិត​ជំនាន់​មុន ជោគជ័យ​សម្រេច​ទទួល​បាន​សន្តិភាព​ជាមួយ​ការ​អភិវឌ្ឍ​ជឿនលឿន​មកដល់​សព្វថ្ងៃ​ទៅវិញ។

ព្រឹត្តិការណ៍​ឆ្នាំ ២០២៣ លើ​ទឹកដី​អង្គរ​ដ៏​បវរ នៃ​យើង ពិតជា​ចូលរួម​ប្រែ​មុខមាត់​ថ្មី​ថែមទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ផ្សព្វផ្សាយ​ជូន​ពិភពលោក​តាមរយៈ​អ្នក​សារព័ត៌មាន​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ ប្ដូរ​កាណុង​កាមេរ៉ា​មក​ថត​ចាប់​យក​រូបភាព នៃ​អណ្ដាតភ្លើង​ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​សង្វៀន​សង្គ្រាម​ដណ្តើម​ពាន​មេដាយ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម រវាង​កីឡាករ​ជាតិ និង​កីឡាករ​អន្តរជាតិ ដើម្បី​ជា​កិត្តិយស​ជូន​ប្រទេសជាតិ​រៀងៗ​ខ្លួន​ទៅ​តាម​ជំនាញ​សមត្ថភាព​នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នា​ពេល​មក​ដល់​ឆាប់ៗ​នេះ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​រង់ចាំ​រយៈពេល ៦៤ ឆ្នាំ មក​ហើយ។

កីឡា​រស់​ក្នុង​សន្តិភាព ជា​បាវចនា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ដែល ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដោយ​សង្កត់​ធ្ងន់​ថា បើ​គ្មាន​សន្តិភាព គឺ​គ្មាន​អ្វីៗ​ទាំងអស់៕ អរគុណ​សន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម