ព័ត៌មានជាតិ
អ្នកជំនាញណែនាំឱ្យចេះសង្កេត ពីកូនដែលកំពុងវិវត្តទៅជាក្មេងអូទីស្សឹម និងវិធីសាស្ត្រជួយទាន់ពេល
មាតាបិតា ឬអាណាព្យាបាល ត្រូវយកចិត្តទុកដាក់លើអប្បកិរិយារបស់កូន និងមិនត្រូវបណ្តែតបណ្តោយឡើយ បើកូនមានអាក្បកិរិយាខុសពីក្មេងធម្មតា ដូចជាធ្មឹងៗមិនអាចផ្តោតលើអ្វីមួយបាន ឬស្រែកយំឮសំឡេងខ្លាំង ពិសេសក្មេងក្នុងវ័យរៀននិយាយ (ចន្លោះ២-៣ឆ្នាំ)។
នេះបើតាមការណែនាំរបស់ លោក យិន សុភាព នាយកសាលារៀនគ្រូយើង ក្នុងកម្មវិធី ៣០នាទីជាមួយគ្រូយើង។
បើតាមលោក យិន សុភាព ជំងឺអូទីស្សឹម គឺជាបញ្ហានៃការលូតលាស់ខួរក្បាល ដែលអ្នកវិទ្យាសាស្ត្រ ក៏នៅមិនទាន់អាចកំណត់ពីមូលហេតុជាក់លាក់នៅឡើយដែរ តែយ៉ាងណា គេអាចស្វែងរកដំណោះស្រាយ និងដឹងពីរបៀបនៃការតាមដានបាន។
យោងតាមបទពិសោធន៍បង្ហាត់បង្រៀនក្មេងអូទីស្សឹម នៅសាលារៀនគ្រូយើង នាយកសាលារូបនេះថា អាណាព្យាបាលអាចសង្កេតមើលដោយខ្លួនឯង បើសិនជាកូនមានអាការៈធ្មឹងៗនៅពេលដែលនរណាហៅសួរមិនឆ្លើយ ឬធ្វើដូចមិនចាប់អារម្មណ៍ ហើយជាទូទៅ គាត់មិនផ្តោតលើអ្វីមួយបានយូរ (ឧទាហរណ៍៖ លេងរបស់នោះបានមួយភ្លែត រួចក៏ទៅចាប់របស់លេងថ្មីទៀត)។ លើសពីនេះ គឺគាត់តែងមានប្រតិកម្មឆ្លើយតបភ្លាមៗ រាល់ពេលឮសំឡេងខ្លាំង ដូចជាយកដៃខ្ទប់ត្រចៀកស្រែកយំជាដើម ដែលទាំងអស់នេះ គឺជាអាការៈចម្បងទូទៅដែលអាណាព្យាបាលគ្រប់រូប អាចកត់សម្គាល់មើលបាន។
លោកបន្ថែមថា បញ្ហាដែលពិបាកនឹងជួយស្តារស្ថានភាពក្មេង និងធ្វើឱ្យក្មេងវិវត្តទៅសភាពកាន់តែធ្ងន់ធ្ងរ គឺច្រើនតែមកពីការធ្វេសប្រហែសរបស់អាណាព្យាបាល ដែលមិនបានយកចិត្តទុកដាក់ ដោយយល់ថា កូនមិនសូវចេះនិយាយ គ្រាន់តែជារឿងធម្មតា ហើយអាចមកពីកូនខ្លួនមានលក្ខណៈលូតលាស់យឺតជាងក្មេងដទៃ។ លោកថា ពីមុន បញ្ហាក្មេងអូទីស្សឹម គឺច្រើនតែឃើញមានបរទេសប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាក្មេងអូទីស្សឹម គឺកើតមាននៅកម្ពុជាគួរឱ្យកត់សម្គាល់។
ហេតុនេះ លោកណែនាំឱ្យអាណាព្យាបាលគ្រប់រូប ត្រូវចេះសង្កេតនិងតាមដានកូនខ្លួន មុននឹងក្មេងវិវត្តទៅកម្រិតធ្ងន់ធ្ងរ ដែលពិបាកនឹងជួយឱ្យស្ថានភាពគាត់ប្រសើរវិញបាន៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?