ព័ត៌មានជាតិ
មួយឆ្នាំៗខេត្តព្រៃវែងសល់ស្រូវជាង ១ លានតោន លក់ចេញទៅប្រទេសជិតខាង
ខេត្តព្រៃវែងជាខេត្តផលិតស្រូវលេខ ១ ទូទាំងប្រទេស ដោយក្នុងមួយឆ្នាំៗខេត្តកសិកម្មនេះនៅសល់ស្រូវជាង ១ លានតោន ដែលក្រៅពីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏នាំចេញទៅលក់នៅក្រៅប្រទេស។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា ក្នុងមួយឆ្នាំៗខេត្តព្រៃវែងទទួលបានបរិមាណផលស្រូវចន្លោះពី ១ លាន ៥ សែនតោន ទៅ ១ លាន ៦ សែនតោន ដែលអាចបំពេញសេចក្តីត្រូវការក្នុងស្រុកនិងនាំចេញទៅប្រទេសជិតខាង។

លោកបន្តថា បរិមាណផលស្រូវមានការកើនឡើងជាលំដាប់ គឺដោយសារមានការគាំទ្របច្ចេកទេសផលិតកម្មដំណាំស្រូវ រួមផ្សំការរីកលូតលាស់ប្រព័ន្ធធារាសាស្ត្រ ដែលកន្លែងខ្លះអាចផលិតស្រូវ ២ ដងទៅ ៣ ដង និងកន្លែងខ្លះអាចលោតដល់ទៅ ៤ ដងក្នុងមួយឆ្នាំ។
យ៉ាងណាមិញប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងអះអាងថា ផលស្រូវដែលខេត្តផលិតបានយ៉ាងច្រើនត្រូវហៀរចេញទៅប្រទេសជិតខាង ដោយសារខ្វះលទ្ធភាពកែច្នៃ។
«លំបាកគឺលទ្ធភាពប្រមូលទិញស្រូវពីកសិករដើម្បីកែច្នៃ ដោយសារមិនអាចប្រមូលទិញស្រូវអស់ អីចឹងជាហេតុធ្វើឲ្យស្រូវរបស់យើងគឺវត្ថុធាតុដើមត្រូវហូរចេញប្រទេសជិតខាងយ៉ាងច្រើនក្នុងមួយឆ្នាំៗ»។
លោកលើងឡើងថា នៅក្នុងខេត្តមានរោងម៉ាស៊ីនកិនស្រូវចំនួន ១០ កន្លែង តែមានរោងម៉ាស៊ីន ៦ កន្លែងដែលមានលទ្ធភាពអាចប្រមូលទិញស្រូវពីកសិករកែច្នៃជាអង្ករនាំចេញទៅទីផ្សារអន្តរជាតិ។
បើតាមរបាយការណ៍រដ្ឋបាលខេត្តព្រៃវែង ខេត្តព្រៃវែងមានផ្ទៃដីដាំដុះសរុបចំនួន ៣៣៧.០០០ ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២៥០.០០០ ហិកតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួន ៧៥.០០០ ហិកតា និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗចំនួន ១២.០០០ហិកតា។
នៅក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) ខេត្តព្រៃវែងផលិតបានបរិមាណផលស្រូវសរុបចំនួន ៧.៤៦៥.១៩៤ តោន ហើយស្រូវនៅសល់សរុបចំនួន ៥.១៦៧.១៤៩ តោន។ បើគិតជាសាច់ប្រាក់ចំណូលដុលពីបរិមាណផលស្រូវផលិតបានសរុបក្នុងខេត្តមានចំនួន ១.៨៦៦.២៩៨.៥០០ ដុល្លារអាមេរិក៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង