Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​លំដាប់​ទី​១ និង​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា រៀបចំ​កម្មវិធី រាត្រីសមោសរ​សម្រាប់​បុគ្គលិក​ឆ្នើម

បានផុស

នៅ

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា (Manulife Cambodia) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូងបង្អស់​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី​រាត្រីសមោសរ ដើម្បី​អបអរ​សារ​ទរ​សមិទ្ធផល​ប្រចាំត្រីមាស​ទី ៤ ឆ្នាំ ២០២២ ក្រោម​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ ធនាគារ ABA ដែលជា​ធនាគារពាណិជ្ជ និង​ធនាគារ​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើសពីនេះ​ទៀត កម្មវិធី​នេះ​ក៏​ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រគល់​ពានរង្វាន់ និង​ការទទួលស្គាល់​ដល់​បុគ្គលិក​ជំនាញ​ប្រឹក្សា​ធានារ៉ាប់រង​ឆ្នើម ក៏ដូចជា​បុគ្គលិក​ធនាគារ ABA សរុប​ជិត ២០០ នាក់ ដែល​សម្រេចបាន​ដោយ​ជោគជ័យ​នូវ​យុទ្ធនាការ​ត្រីមាស​ទី ៤ ឆ្នាំ ២០២២ នេះ​។ សមិទ្ធផល​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួមចំណែក​រប​ស់​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង ២ ក្នុង​ការផ្តល់​ប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​ការផ្តល់​សេវាកម្ម​ដ៏​ល្អ និង​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុជា​។​

លោក ព្រូ ស៊ីថន នាយក​គ្រប់គ្រង​នាយកដ្ឋាន​ភាពជា​ដៃគូ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​សម្តែង​ការកោតសរសើរ​ថា «​ខ្ញុំបាទ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការជួបជុំ​មួយ​នេះ​ដែល​រៀបចំឡើង​ដើម្បី​រឹតចំណង​មិត្តភាព​ការងារ ការថ្លែងអំណរគុណ និង​ការទទួលស្គាល់​ចំពោះ​បុគ្គលិក​ឆ្នើម​នៃ​ស្ថាប័ន​ទាំង ២ ។ ក្រោម​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ ABA ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង ខ្ញុំ​ជឿជាក់ថា​គ្រួសារ​កម្ពុជា​កាន់តែច្រើន​ឡើង​នឹង​ទទួលបាន​នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ដ៏​រឹងមាំ សេវាកម្ម​ល្អ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ ជាក់ស្តែង Manulife នៅតែ​បន្ត​រក្សា​តំណែង​លេខ “១” ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ចំណែក​ទីផ្សារ​ច្រើនជាងគេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ (​សម្រាប់​បុព្វលាភ​ធានារ៉ាប់រង​ឆ្នាំ​ដំបូង​) ហើយ​ក្រុមហ៊ុន​បានផ្តល់​ទឹកប្រាក់​ជូន​ចំពោះ​អតិថិជន​ដែលមាន​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាលកំណត់​សរុប​ជិត ៨ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២២ និង​បន្ត​ផ្តល់ជូន​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣ នេះ​។ ដោយឡែក​សម្រាប់​អតិថិជន​ធនាគារ ABA តាំងពី​ឆ្នាំ ២០១៦ មក ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បានផ្តល់​សំណង​ធានារ៉ាប់រង​ជូន​អតិថិជន​ចំនួន ២០២ នាក់ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជាង ១ លាន​ដុល្លារ​អាមេរិក​។​»

គួរបញ្ជាក់​ផងដែរ​ថា កិច្ចសហការ​រវាង​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​ទាំងពីរ​នេះ​បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៦ មក ក្នុងនាម​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​តាម​បណ្តាញ​ធនាគារ (Bancassurance partner)​។ ក្រោយមក ស្ថាប័ន​ទាំងពីរ​ក៏បាន​សហការគ្នា​ជាថ្មី​ម្តងទៀត​ក្នុង​ឆ្នាំ ២០១៩ ក្នុង​ការផ្តល់​សេវាកម្ម​បង់​បុព្វលាភ​ធានារ៉ាប់រង​ដល់​អតិថិជន មេ​នូ​ឡាយ​ហ្វ៍ តាមរយៈ កម្មវិធី ABA Mobile និង​បង្កើត​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ឌីជីថល​ដំបូងបង្អស់​នៅ​កម្ពុជា​ឈ្មោះថា Manulife សុខ​សប្បាយ ក្នុង​ឆ្នាំ ២០២២៕

សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅ​កាន់​គេហទំព័រ www.manulife.com.kh៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម