Connect with us

ព័ត៌មានជាតិ

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

បានផុស

នៅ

នៅ​រយៈពេល​ប្រមាណ​២​ម៉ោង​មុន​នេះ លោកស្រី មូរ សុខ​ហួរ និង​លោក នុត រំ​ដូ​ល អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មាន​អ្នក​ជូន​ដំណើរ​ផង បានចេញ​ដំណើរ​ទៅកាន់​ព្រលានយន្តហោះ នៅ​ទីក្រុង Boston ដើម្បី​ឡើង​យន្តហោះ​មកកាន់​ប្រទេស​កម្ពុជា​ហើយ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកគាំទ្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​អ្នកគាំទ្រ​បាន​បញ្ជាក់​យ៉ាងនេះ​ថា “​លោកស្រី មូរ សុខ​ហួរ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ព្រលាន​យន្តហោះ​សហរដ្ឋអាមេរិក ដើម្បី​ឆ្ពោះទៅ​ព្រលាន​យន្តហោះ​ប្រទេស​កម្ពុជា ទាំង​ទឹកមុខ​ញញឹម មាន​ភក្ដីភាព​ចំពោះ​ប្រទេសជាតិ​យ៉ាងពិត​ប្រាកដ​។ ជ័យ​ជំនះ​របស់​ខ្មែរ ខ្មែរ​ជា​អ្នកឈ្នះ យើង​មាន​ប្រទេស​ដូច​គេ​ដែរ គឺ​ប្រទេស​កម្ពុជា យើង​មាន​សញ្ជាតិ​ដែរ គឺ​ជនជាតិខ្មែរ”។

​សូម​បញ្ជាក់ថា លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ហែ​ហម គ្រោង​ធ្វើដំណើរ​មកកាន់​កម្ពុជា​កាលពី​ថ្ងៃទី​០៤ ខែមករា ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ ដោយ​សំអាង​ថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ផ្អាក​ដំណើរការ ហើយ​បាន​អះអាងថា ក្នុងករណី​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines ដែល​ត្រូវ​ចេញដំណើរ​ពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​មិនមាន​ការប្រែប្រួល​នោះ លោកស្រី មូរ សុខ​ហួរ និង​អ្នក​អមដំណើរ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ និង​៣៥ នាទី​ល្ងាច តាម​ជើងហោះហើរ​លេខ​SQ500B​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ការប្រកាស​របស់​លោក​ស្រី មូរ សុខ​ហួរ ដើម្បី​ចូល​មក​ក្នុងស្រុក​ខ្មែរ​នោះ គ្រាន់តែ​ប្រកាស​នៅក្នុង​អារម្មណ៍​តែប៉ុណ្ណោះ​។ បើតាម​លោក សុខ ឥសាន នៅពេលនេះ​សមត្ថកិច្ច​កម្ពុជា​បង្កើន​វិធានការ​ច្បាប់​ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ផង និង​ក្រុម​ជនល្មើស​ច្បាប់​ផង ដើម្បី​ធានា​ការពារ​សន្តិភាព សន្តិសុខ​សង្គម និង​សុខភាព​ប្រជាជន​កម្ពុជា​។

លោក​ថា នៅ​ពេល​នេះ​ជា​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អ្នកណា​ក៏ដោយ​ឲ្យ​តែ​មកដល់​ព្រំដែន នឹង​ត្រូវ​ចាប់​ទុក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដោយ​មិន​លើកលែង មានរឿង​អី​ផ្សេងទៀត​សឹម​គិត​ក្រោយ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម