ព័ត៌មានជាតិ
ពងទាខេត្តព្រៃវែងលក់ចេញមួយគ្រាប់ ៤០០ រៀល មួយថ្ងៃផលិតបាន ១ លានគ្រាប់
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអះអាងថា បច្ចុប្បន្ននេះទិន្នផលនៃការចិញ្ចឹមទាយកពងរបស់ប្រជាជនក្នុងភូមិសាស្រ្តខេត្តព្រៃវែ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃមានលទ្ធភាពអាចផលិតបានដល់ ១លានគ្រាប់។ ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី«ភាពជោគជ័យរយៈពេល ៥របស់ខេត្តព្រៃវែង» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ុក សំណាង មានប្រសាសន៍ថា ការចិញ្ចឹមទានៅក្នុងខេត្តព្រៃវែង មុនបរិបទនៃការរាលដាលនៃជំងឺកូវីដ ១៩ មានចំនួនច្រើន មានរហូតដល់ជាង ២លាន ៥សែនក្បាល។ ប៉ុន្តែដោយសារមានការរាល់ដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យមានផលពិបាកសម្រាប់ការនាំចេញទៅកាន់ទីផ្សារពីខេត្តមួយទៅខេត្តមួយ ទើបមានការថមថយទៅវិញ។

ក្រោយកូវីដ ១៩ ថមថយទៅវិញ ព្រមទាំងការបើកឱ្យចរាចរណ៍ឡើងវិញរបស់រាជរដ្ឋាភិបាល លោកប្រធានមន្ទីរ កសិកម្ម បានឲ្យដឹងថា ពលរដ្ឋចាប់ផ្ដើមចិញ្ចឹមឡើងវិញជាបណ្ដើរៗឡើងវិញ ដោយគិតមកដល់បច្ចុប្បន្ននេះ មានសត្វទាប្រមាណ ១លាន ៥សែនក្បាល ដែលមានសមត្ថភាពអាចផលិតពងបានជាង ១ លានគ្រាប់ក្នុងមួយថ្ងៃ និងលក់ចេញ ១ គ្រាប់ ក្នុងតម្លៃ ៤០០ រៀល។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា តាមរយៈកម្រៃដែលទទួលបាននៃការចិញ្ចឹមសត្វទាយកពង អាចជួយផ្គត់ផ្គង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពលក្ខណៈល្អប្រសើរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង