ព័ត៌មានជាតិ
ប្រទេសចិនផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ១លានដូស
ប្រទេសចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កម្ពុជាប្រមាណ ១លានដូស ដែលអាចប្រើប្រាស់សម្រាប់ចាក់លើមនុស្សប្រមាណ៥០ម៉ឺននាក់។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន តាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
សម្តេចបានបន្ថែមថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្តល់នូវវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូស សម្រាប់មនុស្ស៥០ម៉ឺននាក់ ដើម្បីចាក់ ខណៈដើមឡើយសម្តេចធ្លាប់បានលើកឡើងថា កម្ពុជានឹងយកជំនួយ ឬទិញនូវវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះអង្គការសុខភាពពិភពលោកមិនបានផ្តល់នូវការទទួលស្គាល់វ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។
ក្នុងពេលជាមួយគ្នាប្រទេសជាច្រើនបានប្រើរួចទៅហើយនូវវ៉ាក់សាំងកូវីដ១៩ ហើយដែលក្នុងនោះក៏មាននូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនឈ្មោះថា Sinopharm &Sinovac ។
អ្វីដែលជាភាពចាំបាច់របស់កម្ពុជាមិនអាចរង់ចាំបានទៀតនោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំដែលបានប្រើប្រាស់រួចមកហើយ សម្រាប់មេដឹកនាំចិន ដែលមានដល់មនុស្សរាប់លាននាក់ និងមានប្រទេសមួយចំនួនទៀតរាប់ទាំងប្រទេសឥណ្ឌូនេស៊ី ។
ប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូងគឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ខណៈប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក។
បើតាមប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា កម្ពុជាក៏បានទទួលព័ត៌មានថា ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ក៏នឹងប្រើប្រាស់នូវវ៉ាក់សាំងនេះផងដែរ ។ សម្តេចលើកឡើងថា ” នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា ប្រទេសអេហ្ស៊ីបក៏បានប្រើប្រាស់ និងនៅអាមេរិកឡាទីន ក៏មានការប្រើប្រាស់”។
ដូច្នេះមនុស្សរាប់សិបលាននាក់ទៅហើយ ដែលបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងន័យនេះ សម្តេចតេជោ ចង់បញ្ជាក់ថាកម្ពុជា មិនអាចរងចាំបានតទៅទៀតទេ ដោយសាតែភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលសព្វថ្ងៃនេះ មានការឆ្លងកើនឡើងរាល់ថ្ងៃ ដោយម្សិលមិញនេះ មានការឆ្លងរហូតដល់ ១៥ នាក់ ហើយថ្ងៃនេះ ក៏មានការឆ្លងរហូតដល់១០ នាក់បន្ថែមទៀត ដែលសុទ្ធតែជាពលករមកពីប្រទេសថៃនៅជិតខាងកម្ពុជា។
សម្តេចបន្តថា ដូច្នេះយើងមានការចាំបាច់ដើម្បីប្រើប្រាស់នូវ៉ាក់សាំងនេះ សម្រាប់កាការពារ។ សម្តេចតេជោ បានលើកឡើងទៀតថា ដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយនៃការប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយនៃ សាធារណរដ្ឋប្រជាមានិតចិន ដោយសារក៏ដូចជាប្រទេសមួយចំនួនទៀតមិនតិចជាង១០ប្រទេសដែលមានប្រជាជនជាច្រើនលាននាក់បានប្រើប្រាស់រួចមកហើយ និងលក្ខណ្ឌនៃការរក្សាទុក គឺសម ស្របជាមួយ នឹងសភាពការណ៍របស់កម្ពុជា នោះគឺស្ថិតក្នុងសីតុណ្ហភាពពីដល់៨ អង្សាលើសូន្យ ប្រៀបធៀបទៅនិងវ៉ាក់សាំងនៃប្រទេសមួយចំនួន គឺស្ថិតនៅក្នុងសីតុណ្ហភាព៧០អង្សាក្រោមសូន្យ ដែលហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់កម្ពុជា។
សម្តេចតេជោហ៊ុនស សែន បញ្ជាក់ថា ក្រៅពីបញ្ហានេះ ក៏នៅមានចំណុចមួយចំនួនត្រង់ថា ការដឹកជញ្ជូនក៏នឹងងាយស្រួលក្នុងការធ្វើ ពីសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ល្ងាចនេះ មិត្តចិនក៏បានសួរមកយើងថា ក្នុង១ លានដូសនេះតើយើងយកមកទាំងអស់ ឬយកតាមដំណាក់ការៗ បញ្ហានេះត្រូវគិតជាបន្តទៀត។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា អ្នកដែលទទួលវ៉ាក់សាំងមុនគេ គឺមន្ត្រីដែលនៅជុំវិញសម្តេច និងអ្នកនៅជុំវិញព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ក៏ត្រូវអាចទទួលបាននូវវ៉ាក់សាំងនោះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ