Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ត្រៀមរៀបចំសិក្ខាសាលា លើកកម្ពស់សុខភាព ក្នុងយុគសម័យឌីជីថល

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្តីពី “សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យឌីជីថល”។ នេះតាមការផ្ដល់ព័ត៌មានដោយ ក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀល​ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំសិក្ខាសាលាស្តីពី “សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ ក្នុងយុគសម័យឌីជីថល”។

គោលបំណងកិច្ចប្រជុំ គឺដើម្បីជំរុញ និងលេីកទឹកចិត្តដល់មន្រ្តីក្នុងការឈ្វេងយល់អំពីរបៀបថែទាំសុខភាព ទាំងសុខភាពផ្លូវកាយ​ និងផ្លូវចិត្ត រួមចំណែកកាត់បន្ថយ​ហានិភ័យនានា ដោយបង្កើននូវទំនុកចិត្តដល់មន្រ្តី ក៏ដូចជារៀបចំឱ្យមន្រ្តីក្លាយជាធនធានដែលមានសុខភាពល្អ និងធានាបាននូវការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យរួមគ្នាបំពេញការងារ និងសង្ឃឹមថា ការរៀបចំសិក្ខាសាលានេះនឹងដំណើរបានរលូន ប្រកបដោយភាពជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១០ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១១ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម